ក្រុម AFC Bournemouth ឡើងឈរលេខរៀងទី៣ក្នុងតារាង Premier League ជាបណ្ដោះអាសន្ន ក្រោយឈ្នះនៅផ្ទះ Southampton ជាលើកដំបូង ដោយលទ្ធផល៣-១ យប់ថ្ងៃសុក្រទី២០ខែកញ្ញាឆ្នាំ២០១៩។
Nathan Ake បានបើកការនាំមុខឱ្យ Bournemouth ក្នុងនាទីទី១០ រួច Harry Wilson ដែលលេងលើកិច្ចសន្យាខ្ចីពី Liverpool ថែមមួយគ្រាប់ទៀតជូនក្រុមភ្ញៀវក្នុងនាទី៣៥។
នៅវគ្គទី២ ម្ចាស់ផ្ទះ Saints បានតាមពីក្រោយ១គ្រាប់វិញដោយបាល់ពិន័យ១១ម៉ែត្ររបស់ James Ward-Prowse ក្នុងនាទី៥៣។ យ៉ាងណាក្ដី Callum Wilson បានធានាជ័យជម្នះលើកទី១សម្រាប់ Bournemouth នៅកីឡដ្ឋាន St Mary’s ក្នុងនាទី៩០+៥។
ក្នុងការធ្វើដំណើរទៅប្រកួតនៅទឹកដី Southampton ១៥លើកមុន Bournemouth បានត្រឹមស្មើ៦ដងនិងចាញ់៩ដងក្នុងគ្រប់ពានរង្វាន់៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖