+855 16 757 168     samnob@keiladaily.com
KD Logo

Sancho ស៊ុតចូល តែ Dortmund ស្មើ Frankfurt ដោយបាល់ចូលទីខ្លួនឯង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 452

គ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែបម្រើជម្រើសជាតិដាណឺម៉ាក Thomas Delaney ក្នុងនាទី៨៨ បានបណ្ដាលឱ្យ Borussia Dortmund ខាតអស់២ពិន្ទុ ដោយបានត្រឹមស្មើ២-២ជាមួយម្ចាស់ផ្ទះ Eintracht Frankfurt យប់ថ្ងៃអាទិត្យទី២២ខែកញ្ញាឆ្នាំ២០១៩។

ខ្សែបម្រើបែលហ្ស៊ិក Axel Witsel បានបើកការនាំមុខសម្រាប់ Dortmund ក្នុងនាទីទី១១។ នៅនាទី៤៣ ខ្សែប្រយុទ្ធព័រទុយហ្គាល់ដែល Frankfurt ខ្ចីពី AC Milan: Andre Silva តាមស្មើឱ្យម្ចាស់ផ្ទះវិញ។

នៅនាទី៦៦ ខ្សែបម្រើអង់គ្លេសវ័យក្មេង Jadon Sancho បើកការនាំមុខជាថ្មីសម្រាប់ Dortmund ហើយគ្រាប់នេះមើលទៅហាក់ជាគ្រាប់៣ពិន្ទុសម្រាប់ក្រុមភ្ញៀវទៅហើយ។ តែ២នាទីមុនចប់ម៉ោងធម្មតា Delaney បានធ្វើឱ្យបាល់ផ្លាតចូលទីខ្លួនឯងដោយអចេតនា។

Dortmund ពេលនេះឈរលេខរៀងទី៣ក្នុងក្របខ័ណ្ឌ Bundesliga ដោយមាន១០ពិន្ទុពី៥ប្រកួត ខណៈ RB Leipzig មាន១៣ពិន្ទុឈរកំពូលតារាង នៅលើក្រុមការពារជើងឯក Bayern Munich ដែលមាន១១ពិន្ទុ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖