+855 16 757 168     samnob@keiladaily.com
KD Logo

Klopp បង្ហើបឱ្យដឹងពីថ្ងៃដែល Alisson នឹងត្រលប់មកជួយ Liverpool វិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 641

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថាអ្នកចាំទីដៃទី១ Alisson អាចមានកាយសម្បទាពេញលេញ​ (fit) ដើម្បីប្រឈមជាមួយ Leicester នៅថ្ងៃសៅរ៍ទី៥ខែតុលាឆ្នាំ២០១៩ តែរំពឹងថាគេនឹងត្រលប់ចូលក្នុងជម្រើស១១នាក់ដំបូងពេលប៉ះ Manchester United នៅថ្ងៃទី២០ខែតុលា ក្រោយយុទ្ធនាការជម្រើសជាតិចប់។

Alisson វ័យ២៦ឆ្នាំបានខកខាន៩ប្រកួតសម្រាប់ Liverpool មកទល់ពេលនេះក្រោយរងរបួសកំភួនជើងនៅសប្ដាហ៍បើកឆាក Premier League ដែល Liverpool ឈ្នះ Norwich ថ្ងៃទី៩ខែសីហា។

យប់ថ្ងៃពុធទី២ខែតុលានេះ Liverpool នឹងទទួល Red Bull Salzburg ក្នុងពាន Champions League។

លោក Klopp ​ថាកីឡាករ​ប្រេស៊ីល​ខាង​លើ​ធ្វើ​បានល្អ​ណាស់​ក្នុងពេលហ្វឹកហាត់ តែដោយសារ​របួស​បាន​កើត​ឡើងនោះ​ធ្ងន់ ដូច្នេះ​លោក​មិនទាន់​ប្រថុយ​ដាក់​គេ​លេង​លឿន​ពេក​ទេ ចាំ​មើល​ដល់​ថ្ងៃ​ប៉ះ Leicester ឬ Man Utd​៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖