+855 16 757 168     samnob@keiladaily.com
KD Logo

អតីតខ្សែប្រយុទ្ធ Man Utd: Depay ស៊ុតចូលជួយ Lyon ឈ្នះនៅផ្ទះ RB Leipzig

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 659

Memphis Depay អតីតខ្សែប្រយុទ្ធ Manchester United និង Martin Terrier រកបានម្នាក់១គ្រាប់ជួយ Lyon ឈ្នះ២-០នៅទឹកដី RB Leipzig ក្នុងពាន Champions League ពូល G យប់ថ្ងៃពុធទី២ខែតុលាឆ្នាំ២០១៩។

ក្រុមភ្ញៀវមកពីបារាំងបានផ្ដើមនាំមុខក្នុងនាទី១១នៅពេលខ្សែការពារ Ibrahima Konate របស់ Leipzig បាត់បាល់យ៉ាងងាយក្នុងតំបន់របស់ខ្លួន ឱ្យបាល់ទៅដល់ជើង Houssem Aouar រួចបញ្ជូនឱ្យ Depay សម្រេចទី។

ខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner របស់ Leipzig បង្កភាពគំរាមកំហែងនៅក្បែរទីរបស់ Lyon ដែរ តែមិនសម្រេចជាគ្រាប់។ នៅនាទី៦៥ Terrier ដណ្ដើមបាល់បានពី Nordi Mukiele រួចញាក់ផុតអ្នកចាំទីស៊ុតគ្រាប់ទី២ក្នុងនាទី៦៥។

ពេលនេះ Lyon ឈរលេខរៀងទី២ក្នុងពូល G ដោយមាន៤ពិន្ទុ នៅក្រោម Zenit St Petersburg ដោយសារផលសងគ្រាប់បាល់។ Leipzig មាន៣ពិន្ទុ ឈរលេខរៀងទី៣៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖