+855 16 757 168     samnob@keiladaily.com
KD Logo

Abraham មិនទាន់សម្រេចចិត្តពីអនាគតជម្រើសជាតិទេ ខណៈក្រៅពីអង់គ្លេស គេក៏អាចលេងឱ្យនីហ្សេរីយ៉ាបានដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 654

ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham របស់ Chelsea និយាយថាគេមិនទាន់សម្រេចចិត្តអំពីអនាគតក្រុមជម្រើសជាតិរបស់គេនៅឡើយទេ បន្ទាប់ពីស៊ុតចូលក្នុងជ័យជម្នះ Champions League លើ Lille យប់ថ្ងៃពុធទី២ខែតុលាឆ្នាំ២០១៩។

កីឡាករវ័យ២២ឆ្នាំរូបនេះធ្លាប់លេងឱ្យក្រុមធំអង់គ្លេសក្នុងការប្រកួតមិត្តភាពទល់នឹង អាល្លឺម៉ង់ និង ប្រេស៊ីល ក្នុងឆ្នាំ២០១៧ តែគេមិនដែលបានចូលលេងក្នុងការប្រកួតពានផ្លូវការសម្រាប់អង់គ្លេសនៅឡើយទេ។

ដូច្នេះគេអាចប្ដូរទៅលេងឱ្យនីហ្សេរីយ៉ាបាន ថ្វីបើគេធ្លាប់លេងពានផ្លូវការសម្រាប់ក្រុមយុវជនអង់គ្លេស៣កម្រិតអាយុផ្សេងគ្នាក៏ដោយ។

ក្រោយការប្រកួតយប់មិញ Abraham និយាយថាពេលនេះគេផ្ដោតតែលើការជួយ Chelsea ឱ្យបានល្អបំផុតតែប៉ុណ្ណោះ សម្រាប់ជម្រើសជាតិវិញ គេមិនទាន់សម្រេចចិត្តទេ។ តែគេថាមានកិត្តិយសដែលទាំងអង់គ្លេសនិងនីហ្សេរីយ៉ាចង់បានគេ ហើយគេស្រលាញ់ជាតិទាំង២នេះ។ ទោះយ៉ាងណា ពេលវេលានៃការសម្រេចចិត្តនឹងមកដល់នៅពេលណាមួយ។

ខ្សែប្រយុទ្ធដែលដុះដាលចេញពីថ្នាល Chelsea ផ្ទាល់ខាងលើ កើតនៅឡុងដុងក្នុងឆ្នាំ១៩៩៧។ គេជាផ្នែកនៃក្រុមU21អង់គ្លេសក្នុងពាន Euro U21 ឆ្នាំនេះ។

គេរកបាន៨គ្រាប់ពីការចូលលេងសរុប១០លើកសម្រាប់ Chelsea ក្នុងរដូវកាល២០១៩-២០នេះ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖