+855 16 757 168     samnob@keiladaily.com
KD Logo

អតីតខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ាមានស្នាដៃនៅអូឡាំពិក ស្លាប់ក្នុងវ័យ៣១ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 433

អតីតខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ា Isaac Promise បានបាត់បង់ជីវិតនៅសហរដ្ឋអាមេរិកក្នុងវ័យ៣១ឆ្នាំ។


ក្លិប Austin Bold នៃលីគទី២អាមេរិក ដែលជាក្លិបចុងក្រោយរបស់ Promise បានឱ្យដឹងថាកីឡាកររូបនេះបានបាត់បង់ជីវិតកាលពីរាត្រីថ្ងៃពុធទី២ខែតុលាឆ្នាំ២០១៩ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់ទេ។

Promise ជាអតីតប្រធានក្រុម U23នីហ្សេរីយ៉ា ដែលបានឈ្នះមេដាយប្រាក់នៅអូឡាំពិក២០០៨ក្នុងប្រទេសចិន។ គេក៏បានលេងឱ្យក្រុមធំ៣ប្រកួតផងដែរក្នុងឆ្នាំ២០០៩និងស៊ុតចូល១គ្រាប់។

ក្នុងអាជីពក្លិបវិញ គេបានចំណាយពេលភាគច្រើនលេងក្នុងលីគទួរគី ជាមួយក្លិប Genclerbirligi, Trabzonspor, Manisaspor, Antalyaspor មុនទៅលេងលីគអារ៉ាប៊ីសាអ៊ូឌីតជាមួយ Al Ahli រយៈពេលខ្លីអំឡុងរដូវកាល២០១៤-១៥ រួចត្រលប់មកទួរគីវិញលេងឱ្យ Balikesirspor, Karabukspor, Giresunspor។ ក្នុងឆ្នាំ២០១៨គេផ្លាស់ទៅអាមេរិក លេងឱ្យក្លិប Georgia Revolution មុនចូលរួម Austin Bold ក្នុងឆ្នាំ២០១៩នេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖