+855 16 757 168     samnob@keiladaily.com
KD Logo

Ajax ដកខបង់ផ្ដាច់កុងត្រាតម្លៃ២៦លានផោនចេញពីកិច្ចសន្យារបស់ Hakim Ziyech ដែលក្លិបយក្សអង់គ្លេស២ចាប់អារម្មណ៍

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 606

ក្លិប Ajax បានដកខផ្ដាច់កុងត្រា(release clause)តម្លៃ២៦លានផោនចេញពីកិច្ចសន្យាជាមួយខ្សែបម្រើប្រយុទ្ធជម្រើសជាតិម៉ារ៉ុក Hakim Ziyech ស្របពេលកីឡាករវ័យ២២ឆ្នាំរូបនេះបន្លាយកិច្ចសន្យាថ្មីនៅ Ajax ដល់យ៉ាងហោចឆ្នាំ២០២២ នៅចំកណ្ដាលចំណាប់អារម្មណ៍របស់ Liverpool និង Arsenal។

កីឡាករកើតនៅហុល្លង់និងបានលេងឱ្យU19, U20, U21 ហុល្លង់មុនប្ដូរទៅលេងឱ្យម៉ារ៉ុកក្នុងឆ្នាំ២០១៥ដដែលនេះ បានទាក់ភ្នែកក្លិបធំៗអឺរ៉ុបតាមរយៈគុណផលដ៏វិចិត្ររបស់គេដែលបានរួមចំណែកជួយ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League រដូវកាលមុន។

សារព័ត៌មាន AS រាយការណ៍ថា Ajax បានផ្ដល់លក្ខខណ្ឌថ្មីប្រសើរជាងមុនក្នុងកិច្ចសន្យាថ្មីជាមួយអតីតសមាជិក Heerenveen និង Twente ខាងលើ តែមិនបានបញ្ចូលខផ្ដាច់កុងត្រាឡើយ ខណៈកិច្ចសន្យាចាស់មានខផ្ដាច់កុងត្រាតម្លៃ២៦លានផោន។

ប្រភពដដែលអះអាងថាតម្លៃផ្ទេររបស់ Ziyech បច្ចុប្បន្នគឺ៤៤លានផោន៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ AS

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖