+855 16 757 168     samnob@keiladaily.com
KD Logo

Bayern ចាញ់លើកដំបូងក្នុង Bundesliga ក្រោយស៊ី Spurs ២-៧ ក្នុង UCL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 567

ក្រុមកំពូលតារាង Bayern Munich បានរងបរាជ័យលើកដំបូងក្នុង Bundesliga រដូវកាលនេះ ដោយត្រូវភ្ញៀវ Hoffenheim ស៊ី១-២ ក្រោយឈ្នះ Tottenham ២-៧ ក្នុងពាន Champions League កាលពីពាក់កណ្ដាលសប្ដាហ៍។

Sargis Adamyan រកបាន២គ្រាប់ម្នាក់ឯងសម្រាប់ Hoffenheim ក្នុងនាទី៥៤និង៧៩ ខណៈ Robert Lewandowski រកបានមួយគ្រាប់សម្រាប់ Bayern ក្នុងនាទី៧៣ ដែលជាគ្រាប់ទី១៥របស់គេក្នុង៧ប្រកួតរដូវកាលនេះ។

នេះជាជ័យជម្នះលីគលើកទី១និងជាលើកដំបូងដែល Hoffenheim ឈ្នះនៅកីឡដ្ឋាន Allianz Arena របស់ Bayern។

យ៉ាងណាក្ដី ក្រុមលោក Niko Kovac នៅឈរលេខ១ដដែល មាន១៤ពិន្ទុពី៧ប្រកួត ស្មើ Freiburg, RB Leipzig, Schalke និង Bayer Leverkusen តែមានប្រៀបផលសងគ្រាប់បាល់៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖