+855 16 757 168     samnob@keiladaily.com
KD Logo

ស.ស.យ.ក កំចាយមារបាន​កៅអីតំណាងកម្ពុជានៅ AFF Futsal Club 2020

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 226


ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកំចាយមារខេត្តព្រៃវែង បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិរដូវកាល២០១៩ កាលថ្ងៃអាទិត្យ ទី០៦ ខែតុលា ក្រោយឈ្នះក្រុមឪម៉ាល់ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល១១ទល់នឹង៥។ 


ជ័យជម្នះនេះក៏ផ្ដល់កៅអីព្រឹត្តិការណ៍ AFF Futsal Club Championship 2020 ដល់ក្រុមជើងឯកពីរសម័យមួយនេះដែរ។

គួររំឭកថា កំចាយមារដែលឈ្នះជើងឯក Cambodian Futsal Cup 2017 ផងនោះ បានទៅតំណាងកម្ពុជានៅជើងឯកអាស៊ាន ឆ្នាំ២០១៨ តែមិនបានលទ្ធផលល្អឡើយ។


ដោយឡែក Home Sports ទទួល​បានចំណាត់ថ្នាក់លេខ៣ ដោយឈ្នះក្រុមជើងឯក២០១៨ Down Town Sport ៦ទល់នឹង៤។


គួរដឹងដែរថា Cambodian Futsal Cup 2019 ដែលចាប់ផ្ដើមពីថ្ងៃទី១៣ កក្កដា មកនោះមាន២០ក្រុមចូលរួមសម្រាប់ដំណាក់កាលទីមួយ ហើយដំណាក់កាលទីពីរ យកក្រុមល្អជាងគេចំនួន១០ ប្រកួតបែងចែកជា៤ពូលបន្តទៀត។


សម្រាប់ការប្រកួត AFF Futsal Cup 2020 មិនទាន់ត្រូវបានកំណត់ទីតាំងនៅឡើយទេ៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Cambodia Futsal


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖