ខ្សែបម្រើ Bastian Schweinsteiger បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅវ័យ៣៥ឆ្នាំ ពីរថ្ងៃក្រោយចប់រដូវកាលនៃក្របខណ្ឌ Major League Soccer នៅអាមេរិកដែលក្លិប Chicago Fire របស់បញ្ចប់នៅចំណាត់ថ្នាក់លេខ១៧។
អតីតសមាជិកក្លិប Bayern Munich និង Manchester United សង្កត់ធ្ងន់ថា ពេលវេលាបានមកដល់ហើយសម្រាប់គេ។
Schweinsteiger ដែលឈ្នះ FIFA World Cup 2014 ជាមួយអាល្លឺម៉ង់ក៏ធ្លាប់ឈ្នះជើងឯក Bundesliga ៨លើកជាមួយ Bayern Munich។
គេលេងបាន១២១លើកក្នុងក្រុមជម្រើសជាតិពីឆ្នាំ២០០៤ដល់២០១៦។
ក្នុងចំណោមជាង៥០០ប្រកួតនៅ Bayern Munich កីឡាករជើងចាស់រូបនេះឈ្នះ Champions League មួយលើកកាលឆ្នាំ២០១៣ មុនចូលរួមជាមួយ Manchester United ក្នុងតម្លៃ១៤,៤លានផោននៅឆ្នាំ២០១៥ តែហាក់មិនសូវជោគជ័យឡើយ ដោយលេងជម្រើសដំបូងបានត្រឹម១៣ដងក្នុងរយៈពេលពីរឆ្នាំ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖