+855 16 757 168     samnob@keiladaily.com
KD Logo

ធារី ៖ បន្តលេងនៅម៉ាឡេស៊ីជាអាទិភាពរបស់ខ្ញុំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 327

ខ្សែបម្រើ ប៊ិន ចន្ថាធារី បង្ហើបថា ទំនងមិនរួមរស់ជាមួយក្លិប Terengganu FA ទេនៅរដូវកាល២០២០ខាងមុខ តែអ្វីជាបំណងសំខាន់របស់គេជាបន្ទាប់ គឺចង់បន្តលេងនៅក្របខណ្ឌកំពូលម៉ាឡេស៊ីទៀត ព្រោះបានស្គាល់កាន់តែច្បាស់ពីបាល់ទាត់នៅប្រទេសរួមតំបន់នឹងកម្ពុជាមួយនេះ ក្រោយលេងបានពីរឆ្នាំរួចទៅហើយនោះ។


កីឡាករខ្មែរកើតនៅបារាំងបន្ថែមថា ទាំងភរិយា និងរូបគេមានចិត្តដក់ដាមនឹងការរស់នៅប្រទេសសម្បូរប្រេងដូងខាងលើ ហើយកូនក៏បានកើតនៅទីនោះថែមទៀត។ 

អតីតសមាជិកក្លិបភ្នំពេញក្រោន និង Krabi FC បន្តថា កិច្ចសន្យារបស់គេនៅ Terengganu សល់តែពីរខែទៀតប៉ុណ្ណោះ ហើយទំនងមិនបន្តទៀតទេ។

គួរដឹងដែរថា ប៊ិន ចន្ថាធារី បានចូលរួមជាមួយ Terengganu FA នៃក្របខណ្ឌ Malaysian Super League នៅដើមរដូវកាល២០១៨ និងរួមចំណែកឲ្យក្រុមនេះបានជើងឯករងពានរង្វាន់ធំក្នុងស្រុកនៅរដូវកាលដដែលនោះ។ ប៉ុន្តែចុងរដូវកាល២០១៩ គេមិនសូវបានបង្ហាញខ្លួនឡើយដោយសារបញ្ហារបួស។


បច្ចុប្បន្នកីឡាករវ័យ២៨ឆ្នាំកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជានៅរដ្ឋធានីតេរ៉ង់ ត្រៀមវគ្គជម្រុះ FIFA World Cup 2022 តទល់ម្ចាស់ផ្ទះអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ខាងមុខ៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Terengganu & FFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖