+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាំទីដែល Man UTD ឲ្យ Sheffield United ខ្ចីជាប់ជម្រើសជាតិក្រុមធំអង់គ្លេស​លើកដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 340

អ្នកចាំទី Dean Henderson ទទួលបានការកោះហៅចូលក្រុមធំជម្រើសជាតិអង់គ្លេសលើកដំបូងជំនួសរៀមច្បង​ Tom Heaton របស់ Aston Villa ដែលមានបញ្ហារបួសពេលឈ្នះ Norwrich កាលថ្ងៃសៅរ៍។

Henderson វ័យ២២ឆ្នាំកំពុងស្ថិតនៅរដូវកាលទីពីរជាមួយ Sheffield United លើលក្ខខណ្ឌខ្ចីពី Manchester United។


គេធ្លាប់បង្ហាញខ្លួន១១ដងក្នុងក្រុមអាយុក្រោម២១ឆ្នាំអង់គ្លេស ហើយនឹងត្រូវចូលរួមជាមួយអ្នកចាំទីក្រុមធំពីររូបទៀត គឺ Jordan Pickford និង Nick Pope។

អង់គ្លេសនឹងមានកៅអី EURO 2020 បើឈ្នះម្ចាស់ផ្ទះឆេក ចុងសប្ដាហ៍នេះ៕

ប្រែសម្រួល ៖​ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖