+855 16 757 168     samnob@keiladaily.com
KD Logo

អោក ច័ន្ទសេរីវង្ស ៖ ខ្ញុំសង្ឃឹមថាអាចជួយជម្រើសជាតិហ្វូតសាលបានច្រើន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 141

ម្ចាស់ស្បែកជើងមាសបាល់ទាត់ក្នុងសាល២០១៩ អោក ច័ន្ទសេរីវង្ស សង្ឃឹមថា អាចរួមចំណែកយ៉ាងសំខាន់ក្នុងក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នៅព្រឹត្តិការណ៍ AFF Futsal Championship 2019 នៅក្រុងហូជីមិញ ប្រទេសវៀតណាម ចុងខែតុលា នេះ។


ខ្សែប្រយុទ្ធឆ្នើមក្រុមជើងឯក Cambodian Futsal Cup កំចាយមារដដែលរំពឹងច្រើនអាចជាប់ក្នុងបញ្ជីចុងក្រោយក្រុមជម្រើសជាតិ ហើយថា ប្រសិនបើបានទៅវៀតណាមដែរនោះនឹងយកបទពិសោធទាំងប៉ុន្មានជួយក្រុមឲ្យអស់ពីសមត្ថភាព។ 

សេរីវង្ស រៀបរាប់ ៖"ខ្ញុំរំពឹង៨០ភាគរយអាចជាប់បញ្ជីចុងក្រោយ។​ ខ្ញុំប្ដេជ្ញាថា ចង់ជាប់ជម្រើសជាតិឆ្នាំហ្នឹង។ ចំពោះខ្ញុំ ខ្ញុំសង្ឃឹមថា អាចជាផ្នែកមួយជួយជម្រើសជាតិឲ្យប្រសើរ ព្រោះបើគិតឆ្នាំហ្នឹង ជាឆ្នាំទី៣ដែលហ្វូតសាលជាតិយើងមានសកម្មភាពឡើងវិញ។ ខ្ញុំសង្ឃឹមជួយជម្រើសជាតិបានច្រើន"។

អតីតយុវជន​ថ្នាលក្លិបព្រះខ័នរាជស្វាយរៀង​បង្ហើបថា ធ្លាប់ទទួល​ការកោះហៅចូលក្រុមជម្រើសជាតិហ្វូតសាលដែរកាលឆ្នាំទៅមិញ តែរវល់នឹងការសិក្សា មិនអាចចូលរួមបាន។ 


បន្ថែមពីលើការជួយស.ស.យ.ក កំចាយមារ ឈ្នះជើងឯកហ្វូតសាល ជាលើកទីពីរបន្ទាប់ពីឆ្នាំ២០១៧ គេក៏ទទួល​បានស្បែកជើងមាសនៅឆ្នាំ២០១៩នេះ ដោយរកបាន៣៧គ្រាប់៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Cambodia Futsal
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖