+855 16 757 168     samnob@keiladaily.com
KD Logo

កិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ានព្រមព្រៀងបង្កើតក្រុមបច្ចេកទេសសិក្សាលទ្ធភាពដេញថ្លៃ World Cup 2034

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 121


ការបង្កើតក្រុមការងារបច្ចេកទេសអាស៊ានសម្រាប់សិក្សាពីលទ្ធភាពចូលរួមដេញថ្លៃរួមគ្នារបស់ប្រទេសអាស៊ានក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA WORLD CUP 2034 គឺជាចំណុចមួយក្នុងចំណោមរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៥ ឆ្នាំ២០១៩ - The Fifth ASEAN Ministerial Meeting on Sports (AMMS-5) 2019 នាក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃពុធ ទី០៩ ខែតុលា។ 

សម្រាប់ភាគីកម្ពុជាត្រូវបានចូលរួមដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន។


កិច្ចប្រជុំផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមាន៖

១. ការបង្កើតក្រុមការងារបច្ចេកទេស អាស៊ានសម្រាប់សិក្សាពីលទ្ធភាពចូលរួមដេញថ្លៃរួមគ្នារបស់ប្រទេសអាស៊ានក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA WORLD CUP 2034

២. ពិនិត្យសំណើរៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាង ASEAN ជាមួយ FIFA

៣. ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការការងារ ស្តីពីវិស័យកីឡា ឆ្នាំ ២០១៦-២០២០

៤. អង្គប្រជុំបានពិភាក្សា និងពិនិត្យឡើងវិញនូវបទដ្ឋានការងារស្តីពីកីឡាអាស៊ាន

៥. ពិភាក្សារៀបចំបង្កើត ASEAN SPORT ZONE នៅតាមបណ្តាប្រទេសជាសមាជិក ។

៦. ពិនិត្យការចុះអនុស្សារណៈយោគយល់គ្នារវាង ASEAN និងប្រទេសរុស្សីដោយផ្តោតលើ ៣ចំណុចសំខាន់ៗ រួមមាន៖
- ការហ្វឹកហាត់កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាល-ចៅក្រម
- បណ្តុះបណ្តាលមន្ត្រីលើជំនាញគ្រប់គ្រងកីឡា
- បណ្តុះបណ្តាលលើជំនាញវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តកីឡា៕


អត្ថបទ ៖ អភ័យវង្ស
ប្រភព និងរូបភាព ៖ អគ្គនាយកដ្ឋានកីឡា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖