+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូអ៉ីរ៉ង់រំពឹងខ្ពស់លើខ្សែ​ប្រយុទ្ធមកពីលីគកំពូលរុស្ស៉ីពេលប៉ះជាមួយកម្ពុជាថ្ងៃ១០នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 177

មុនជំនួបជម្រុះ FIFA World Cup 2022 តទល់ក្រុមភ្ញៀវកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា លោក Marc Wilmots គ្រូបង្គោលក្រុមជម្រើសជាតិអ៉ីរ៉ង់ បានបង្ហាញក្ដីរំពឹងខ្ពស់លើខ្សែប្រយុទ្ធ Sardar Azmoun ដែលកំពុងមានប្រជាប្រិយភាព ថាអាចរកគ្រាប់បាល់បាន។


កីឡាករវ័យ២៤ឆ្នាំបានរួមចំណែកជួយអ៉ីរ៉ង់ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Asian Cup 2019 នៅអារ៉ាប់រួម និងរកបានពីរគ្រាប់ពីការប្រកួតពីរលើកនៅក្របខណ្ឌ UEFA Champions League រដូវកាលថ្មីនេះ។

ក្នុងជំនួបឈ្នះហុងកុង ២ទល់នឹង០ បើកឆាកជម្រុះ World Sardar រកបានមួយគ្រាប់ផងដែរ។

ដោយឡែក ខ្សែបម្រើ Alireza Jahanbakhsh មកពីក្លិប Brighton & Hove Albion មិនមានឈ្មោះទេ។


គួរបញ្ជាក់ថា ជំនួបរវាងក្រុមទាំងពីរធ្វើឡើងនៅម៉ោង៨និង៣០នាទីយប់ម៉ោងនៅកម្ពុជា ផ្សាយផ្ទាល់ដោយទូរទស្សន៍ CTN៕

អត្ថបទ ៖ អភ័យវង្ស
ប្រភព ៖ the-afc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖