+855 16 757 168     samnob@keiladaily.com
KD Logo

FIFA ពិន័យឥណ្ឌូនេស៊ីជិត៥ម៉ឺនដុល្លារករណីភាពរញ៉េរញ៉ៃលើទីលាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 111

FIFA បានពិន័យជាប្រាក់ចំនួន ៤៥,២២៣ ដុល្លារអាមេរិកទៅលើសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ចំពោះបញ្ហាហ្វូងមនុស្សដែលបានផ្ទុះឡើងនៅក្នុងការប្រកួតជម្រុះ FIFA World Cup រវាងម្ចាស់ផ្ទះមួយនេះនិងម៉ាឡេស៊ី។


ការលេងនៅកីឡដ្ឋាន Gelora Bung Karno នាថ្ងៃទី ៥ ខែកញ្ញា ត្រូវបានផ្អាកក្នុងវគ្គទីពីរ នៅពេលដែលអ្នកគាំទ្រឥណ្ឌូនេស៊ីបំបែកក្រុមសន្តិសុខសម្រុកទៅក្បែរទីលាន។

លោក Ratu Tisha Destria អគ្គលេខាធិការ PSSI និយាយថា ៖"គោរពសេចក្តីសម្រេចនិងការពិន័យរបស់ FIFA ។ យើងបានចាត់វិធានការដើម្បីធានាថាឧប្បត្តិហេតុនេះមិនកើតឡើងម្តងទៀតឡើយ”។ “ បាល់ទាត់គួរតែបង្រួបបង្រួមយើងទាំងអស់គ្នាវាគួរតែលើកកម្ពស់ភាពសុខដុមនិងវប្បធម៌នៃការគោរពគ្នារវាងយើងទាំងអស់គ្នា។ យើងនឹងបន្តខិតខំឆ្ពោះទៅរកសមរម្យទាំងនេះ"៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ 
aseanfootball

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖