+855 16 757 168     samnob@keiladaily.com
KD Logo

សឿយ វិសាល ទុកជំនួបជាមួយអ៉ីរ៉ង់ជាការវាស់ស្ទង់ការអភិវឌ្ឍរបស់​កម្ពុជា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 142

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សឿយ វិសាល បាន​ចាត់ទុកជំនួប​ជាមួយម្ចាស់ផ្ទះអ៉ីរ៉ង់នៅថ្ងៃព្រសហ្បតិ៍ ទី១០ ខែតុលា នេះជាការវាស់ស្ទង់កម្រិតសមត្ថភាពរបស់កម្ពុជាថាតើបានរីកចម្រើនកម្រិតណាហើយ។


ខ្សែការពារមកពីក្លិបព្រះខ័នរាជស្វាយរៀងអះអាងទទួល​ស្គាល់ថា​អ៉ីរ៉ង់មានសមត្ថភាពខ្ពស់ជាងក្រុមខ្លួន តែថា សមត្ថភាពគ្រប់រូបមិនភ័យខ្លាចទេ​ ពោលគឺមានតែរីករាយព្រោះបានប៉ះក្រុម​ខ្លាំងបែបនេះ។

វិសាល រៀបរាប់ ៖"យើងដឹងហើយថា អ៉ីរ៉ង់ គឺជាក្រុមដ៏ខ្លាំងមួយ តែ​យើងមិនខ្លាចទេ យើងបានរៀបចំគោលដៅយើងរួចហើយ ហើយយើងនឹងធ្វើតាមនូវអ្វីដែលយើងបានរៀបចំទុក​។ យើងនឹងប្រៀបធៀបមើលថា ក្រុមយើងមានការអភិវឌ្ឍដល់កម្រិតណាហើយ"។


ជំនួបជម្រុះ FIFA World Cup 2022 រវាងក្រុមទាំងពីរនឹងធ្វើឡើងនៅម៉ោង៨និង៣០នាទីយប់ម៉ោងនៅកម្ពុជា៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ FFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖