+855 16 757 168     samnob@keiladaily.com
KD Logo

ហ្វូតសាលជម្រើសជាតិនឹងប្រកាសបញ្ជីឈ្មោះ១៤នាក់ចុងក្រោយនៅព្រឹកថ្ងៃសុក្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 77

បញ្ជីចុងក្រោយ​នៃក្រុមហ្វូតសាលជម្រើសជាតិកម្ពុជាត្រៀមព្រឹត្តិការណ៍ AFF Futsal Championship 2019 នឹងត្រូវបានប្រកាសនៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា។


សមាជិកក្នុងបញ្ជីបឋម២៥រូបកំពុងហ្វឹកហាត់នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មុនឈានទៅជម្រុះ១១នាក់ ហើយពួកគេនឹងហោះទៅ​បោះជំរំសម្រួចបច្ចេកទេសនៅប្រទេសថៃរយៈពេលមួយសប្ដាហ៍ពីថ្ងៃទី១៣ ដល់១៩ តុលា។

នៅឆ្នាំ២០១៩នេះ កម្ពុជា ស្ថិតនៅពូល A មានក្រុមការពារតំណែងជើងឯក និងជាជើងឯក១៤សម័យ ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលចាប់ផ្ដើមពីថ្ងៃទី២១ ដល់២៧ តុលា នៅក្រុងហូជីមិញ ប្រទេសវៀតណាម។


សម្រាប់ពូល B មានវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងអូស្ត្រាលី៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Cambodia Futsal

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖