+855 16 757 168     samnob@keiladaily.com
KD Logo

Messi ទម្លាយថាគេពិតជាចង់ចេញពី Barcelona ក្នុងឆ្នាំ២០១៣ តែគ្មានក្លិបណាដាក់សំណើមក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 130

កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានទម្លាយឱ្យដឹងថាគេបានគិតពីការចាកចេញពី Barcelona ក្នុងឆ្នាំ២០១៣ ដោយសារតែរឿងក្ដីក្ដាំខាងពន្ធដារ ប៉ុន្តែឥឡូវនេះគេគ្រោងបញ្ចប់អាជីពនៅ Nou Camp តែម្ដង។

ម្ចាស់ពាន Ballon d’Or វ័យ៣២ឆ្នាំបានប្រាប់វិទ្យុ RAC1 ដែលមានមូលដ្ឋានក្នុងទីក្រុង Barcelona ថា គេមានអារម្មណ៍ថាត្រូវបានធ្វើដាក់យ៉ាងអាក្រក់មកលើរូបគេដោយប្រទេសអេស្ប៉ាញនៅពេលនោះ ស្របពេលគេនិងឪពុករបស់គេត្រូវបានស៊ើបអង្កេតជុំវិញការបន្លំពន្ធ។

Messi បញ្ជាក់ថា៖ «និយាយដោយស្មោះ នៅពេលនោះ ខ្ញុំបានគិតអំពីការចាកចេញមែន។ ចង់ចេញពេលនោះមិនមែនដោយសារក្លិប Barcelona ទេ តែព្រោះខ្ញុំចង់ចេញពីប្រទេសអេស្ប៉ាញ។ ពេលនោះខ្ញុំមានអារម្មណ៍ថាមិនចង់នៅប្រទេសនេះទៀតសោះ។ មានក្លិបច្រើនណាស់ចង់បានខ្ញុំ តែខ្ញុំមិនដែលទទួលបានសំណើផ្លូវការទេ ព្រោះក្លិបទាំងនោះបានដឹងថាខ្ញុំពិតជាចង់នៅជាមួយ Barcelona។ ស្ថានភាពពេលនោះខ្លាំងជាងអារម្មណ៍របស់ខ្ញុំសម្រាប់ Barca ទៅទៀត»។

Messi បន្ថែមថាបំណងរបស់គេគឺចង់នៅ Barca ច្រើនឆ្នាំទៅមុខទៀតហើយវាច្បាស់ណាស់ថាគេចង់បញ្ចប់អាជីពនៅក្លិបនេះតែម្ដង។

សូមជម្រាបថា Messi បានចុះឈ្មោះចូលជាថ្នាលនៅ La Masia របស់ Barcelona ពេលគេមានវ័យ១៣ឆ្នាំ និងបានចូលលេងក្នុងក្រុមធំលើកដំបូងក្នុងវ័យ១៣ឆ្នាំ។ បច្ចុប្បន្នគេជាម្ចាស់ឯតទគ្គកម្មគ្រាប់បាល់របស់ក្លិបនេះដោយរកបាន៦០៤គ្រាប់និងជាកីឡាករចូលលេងច្រើនដងបំផុតទី២របស់ក្លិបនេះបន្ទាប់ពី Xavi៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖