+855 16 757 168     samnob@keiladaily.com
KD Logo

សារព័ត៌មានអ៉ីរ៉ង់ផ្សាយថា ស្ត្រីទិញសំបុត្រមើលជំនួបកម្ពុជាច្រើនជាងបុរស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 116

ខណៈក្រុមជម្រើសជាតិអ៉ីរ៉ង់ត្រូវប្រកួតជាមួយកម្ពុជានៅឯកីឡដ្ឋាន Azadi នារាត្រីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា នេះ គេសង្កេតឃើញថា ស្ត្រីបានទិញសំបុត្រច្រើនជាងបុរសទៅទៀតបើគិតត្រឹមព្រឹកថ្ងៃពុធ ទី០៩ ខែតុលា។ នេះបើយោងតាមតួលេខចុងក្រោយស្តីពីការលក់សំបុត្រអេឡិចត្រូនិក។


ក្រុមអ៉ីរ៉ង់ត្រូវបន្តការប្រកួតរបស់ខ្លួនក្នុងពូល និងការប្រកួតក្នុងផ្ទះដំបូងនៅកីឡដ្ឋាន Azadi ដែលជាផ្នែកមួយនៃការប្រកួតជម្រុះ FIFA World Cup 2022។

ក្នុងចំណោមប្រហែល៧៥,០០០កៅអី ដែលអាចរកបានសម្រាប់លក់លើអ៉ីនធើនេត មានតែ២៥០០សន្លឹកប៉ុណ្ណោះត្រូវបានទិញដោយអ្នកទស្សនាជាបុរស។ ការទិញអនឡាញបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី ៥ ខែតុលាវេលាម៉ោង ៩ យប់ ហើយស្ត្រីបានទិញសំបុត្រចំនួន៣៥០០សន្លឹក។ វាច្បាស់ណាស់ថា ស្ត្រីចង់ចាប់យកសំបុត្រ ព្រោះខ្លាចទិញមិនទាន់គេ។

កៅអីចំនួន ៦.០០០ ត្រូវបានលក់ តែទោះយ៉ាងណាការចូលរួមជាក់ស្តែងត្រូវបានគេរំពឹងថានឹងខ្ពស់ជាងមុនជាមួយនឹងការទិញនៅនាទីចុងក្រោយ។

កីឡដ្ឋាន Azadi ដែលអាចផ្ទុកអ្នកមើល១០០,០០០នាក់ ត្រូវបានកម្រិតត្រឹម៧៥,០០០ នាក់។ ការដាក់កម្រិតនេះគឺដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងចំនួនកៅអីដែលបានតំឡើង។


សារព័ត៌មានបរទេសបានរាយការណ៍ខុសថាការប្រកួតអ៊ីរ៉ង់ - កម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ គឺជាលើកដំបូងដែលនារីនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតបាល់ទាត់នៅអ៊ីរ៉ង់ចាប់តាំងពីបដិវត្ត។ តែជាការពិត គឺថាស្ត្រីបានចូលរួមការប្រកួតច្រើនលើករួចមកហើយ ក្រោយអាជ្ញាធរបានបន្ធូរបន្ថយការរឹតត្បិត។ បាល់ទះមានចំនួនស្ត្រីចូលរួមច្រើនបំផុតនៅក្នុងកីឡាទាំងអស់នៅអ៉ីរ៉ង់៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ teammelli

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖