+855 16 757 168     samnob@keiladaily.com
KD Logo

Ramsey ខកខានការប្រកួតជម្រុះ Euro 2020 សម្រាប់វេលស៍នៅផ្ទះស្លូវ៉ាគី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 103

វេលស៍នឹងគ្មានខ្សែបម្រើ Aaron Ramsey របស់ Juventus ឡើយសម្រាប់វគ្គជម្រុះ Euro 2020 នៅទឹកដី ស្លូវ៉ាគី ម៉ោង១៖៤៥យប់ថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០១៩នេះ (ម៉ោងកម្ពុជា)។

អតីតកីឡាករ Arsenal វ័យ២៨ឆ្នាំរូបនេះមិនបានធ្វើដំណើរទៅចូលរួមក្រុមវេលស៍ដោយសារបារម្ភបញ្ហាកាយសម្បទា (Fitness) ពាក់ព័ន្ធនឹងសាច់ដុំ។

ទោះយ៉ាងនេះក្ដី គ្រូបង្វឹកវេលស៍ លោក Ryan Giggs សង្ឃឹមថា Ramsey នឹងអាចលេងបានទល់នឹង ក្រូអាត នៅ Cardiff នាថ្ងៃអាទិត្យ។

អតីតយុវជន Cardiff ខាងលើ មិនទាន់បានលេងវគ្គជម្រុះ Euro 2020 សោះ ដោយសារតែរបួស។ គេបានលេងឱ្យវេលស៍លើកចុងក្រោយក្នុងខែវិច្ឆិកាឆ្នាំ២០១៨។

វេលស៍ កំពុងឈរលេខរៀងទី៤ក្នុងពូល E នៅក្រោមក្រុមកំពូលតារាង ក្រូអាត ចំនួន៤ពិន្ទុ តែលេងតិចជាង១ប្រកួតជាងក្រុមដទៃក្នុងពូល៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖