+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ឈ្នះពានគ្រូឆ្នើមប្រចាំខែ២ដងជាប់គ្នា ខណៈ Aubameyang ឈ្នះពានកីឡាករក្រោយស៊ុតចូលគ្រប់ប្រកួត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 443

អ្នកចាត់ការ Liverpool លោក Jurgen Klopp បានឈ្នះពានរង្វាន់អ្នកចាត់ការឆ្នើម Premier League ប្រចាំខែកញ្ញា ដែលជាការឈ្នះលើកទី២ជាប់គ្នាក្នុងរដូវកាល២០១៩-២០នេះ ក្រោយដឹកនាំក្រុមឈ្នះគ្រប់ប្រកួត។

ក្នុងខែកញ្ញា Liverpool បានផ្ដួល Newcastle, Chelsea និង Sheffield United ហើយស៊ុតចូលគេ៦គ្រាប់ របូតវិញ២គ្រាប់ប៉ុណ្ណោះ។ ក្រុមហង្សក្រហមពេលនេះកំពុងក្ដោបក្ដាប់កំពូលតារាង Premier League ដោយមាន២៤ពិន្ទុពេញពី៨ប្រកួតដំបូង។

គូប្រជែងពានអ្នកចាត់ការល្អប្រចាំខែកញ្ញារបស់លោក Klopp ក្នុង Premier League មានដូចជាលោក Eddie Howe របស់ Bournemouth, លោក Frank Lampard របស់ Chelsea និងលោក Brendan Rodgers របស់ Leicester City។

សរុបមកទល់ពេលនេះ លោក Klopp បានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែចំនួន៥លើកក្នុងលីគកំពូលអង់គ្លេស បន្ទាប់ពីបានឈ្នះក្នុងខែកញ្ញាឆ្នាំ២០១៦, ខែធ្នូឆ្នាំ២០១៨ និងខែមីនាឆ្នាំ២០១៩។

ដោយឡែក ពានរង្វាន់កីឡាករឆ្នើមប្រចាំខែកញ្ញាបានទៅលើ Pierre-Emerick Aubameyang របស់ Arsenal ដែលបានស៊ុតចូលគ្រប់ការប្រកួតក្នុងខែមុន។ ខ្សែប្រយុទ្ធហ្គាបុងរូបនេះបានស៊ុតចូល Tottenham, Watford, Aston Villa និង Manchester United។ គ្រាប់បាល់របស់គេភាគច្រើនបានសង្គ្រោះ Arsenal ពីបរាជ័យ ឬជួយឱ្យក្រុមឈ្នះតែម្ដង ខណៈ Arsenal កំពុងឈរលេខ៣ក្នុងតារាង៕



ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖