Real Madrid និង Barcelona ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ Kai Havertz របស់ក្លិប Bayer Leverkusen តែ Leverkusen នឹងមិនលក់កីឡាករវ័យ២០ឆ្នាំរូបនេះក្រោមតម្លៃ៨៨លានផោនឡើយ។
Havertz ទើបតែបានស៊ុតចូលគ្រាប់ទី១សម្រាប់ក្រុមធំអាល្លឺម៉ង់អំឡុងពេលប្រកួតមិត្តភាពស្មើ អាហ្សង់ទីន ២-២ ក្នុងសប្ដាហ៍នេះ។
កីឡាករដែលជាផលិតផលរបស់ថ្នាល Leverkusen ផ្ទាល់រូបនេះនៅសល់កិច្ចសន្យាត្រឹមខែមិថុនាឆ្នាំ២០២០ជាមួយក្លិប ស្របពេល Manchester United, Chelsea និង Arsenal ក៏ត្រូវបានរាយការណ៍ថាកំពុងតាមដានសភាពការណ៍របស់គេផងដែរ។
សូមបញ្ជាក់ថា Havertz បានឡើងចូលក្រុមធំ Leverkusen ក្នុងឆ្នាំ២០១៦ និងបានលេងក្នុងក្របខ័ណ្ឌ Bundesliga កាលមានវ័យ១៧ឆ្នាំ ហើយគេបានក្លាយជាកីឡាករក្មេងបំផុតដែលលេងបាន៥០ប្រកួត បំបែកកំណត់ត្រារបស់ Timo Werner៕
ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Dailymail
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖