+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូហ្វូតសាលជម្រើសជាតិបង្ហើបគោលដៅក្នុងពាន AFF Futsal Championship 2019 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 171

ដោយមើលឃើញពីកម្រិតសមត្ថភាពរបស់ខ្លួនហាក់នៅឆ្ងាយពីគេនៅឡើយ លោក ផាន សុផានណារ៉ា គ្រូបង្គោលក្រុមហ្វូតសាលកម្ពុជា បង្ហើបថា នឹងរៀបចំយុទ្ធសាស្ត្រធ្វើយ៉ាងណា របូតគ្រាប់បាល់កាន់តែតិចតាមដែលអាចធ្វើបាន ក្នុងការប្រកួត AFF Futsal Championship 2019 នៅក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា។


គ្រូបង្វឹកមកពីក្លិបអគ្គិសនីកម្ពុជាដដែលសង្កត់ធ្ងន់ថា នឹងព្យាយាមឲ្យរបូតគ្រាប់តិចពេលប៉ះម្ចាស់ផ្ទះថៃ និងម៉ាឡេស៊ី ខណៈជំនួបជាមួយទីម័រខាងកើត ធ្វើយ៉ាងណា ឲ្យទទួលបាន៣ពិន្ទុ។

គួររំឭកថា ក្នុងការប្រកួត AFF Futsal Championship នៅប្រទេសថៃ ឆ្នាំ២០១៨ កន្លងទៅ កម្ពុជាបញ្ចប់នៅបាតតារាងដោយចាញ់ទាំង៣ប្រកួត រកបានពីរគ្រាប់ និងរបូតដល់ទៅ៣៤គ្រាប់។


នៅឆ្នាំ២០១៩នេះ កម្ពុជា ស្ថិតនៅពូល A មានក្រុមការពារតំណែងជើងឯក និងជាជើងឯក១៤សម័យ ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ហើយប៉ះថៃបើកឆាកនៅថ្ងៃទី២១ តុលា៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Cambodia Futsal


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖