+855 16 757 168     samnob@keiladaily.com
KD Logo

Felix ៖ យើងនឹងមិនផ្លាស់ប្ដូរជំហររបស់​យើង​ទេ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 239

លោក Felix Gonzalez Dalmas គ្រូបង្គោល​ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា លើកឡើងថា ទោះបីត្រូវប៉ះក្រុមអ៉ីរ៉ាក់ដែលមានទាំងសមត្ថភាព និងកាយសម្បទាល្អជាង លោកនៅតែរក្សាការលេងដដែល គឺ​ជំរុញ​ឲ្យកីឡាករហ៊ានលេងដដែល។


គ្រូបង្វឹកជនជាតិអាហ្សង់ទីន ៖"យើងនឹងមិនផ្លាស់ប្ដូរប្រព័ន្ធលេងរបស់យើងទេ។ យើងបានពន្យល់ពីគោលជំហររបស់យើងហើយ។ ប្រសិនបើយើងលេងការពារ យើងនឹង​ចាញ់ទ្វេដង។ កម្ពស់ ល្បឿន កម្លាំង និងកម្លាំងមិនមែនជាចំណុចខ្លាំងរបស់យើងទេ។ យើងមាន​ទេពកោសល្យខុសពីគេ អ៊ីចឹងបានជាយើងចង់បញ្ចេញវា ជាក់ស្ដែងជាមួយហុងកុង និងបារ៉ែន យើង​បានបង្ហាញឲ្យឃើញ"។


ឆ្លងកាត់ការប្រកួត៣លើក កម្ពុជាមានមួយពិន្ទុដោយស្មើហុងកុង, ចាញ់បារ៉ែន និងចាញ់អ៉ីរ៉ង់។ ចំណែកអ៉ីរ៉ាក់ស្មើបារ៉ែន និងឈ្នះហុងកុង។

ជំនួបរវាងក្រុមទាំងពីរធ្វើឡើងនៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃអង្គារ ទី១៥ ខែតុលា៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖