+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូអង់គ្លេសនឹងប្ដូរសមាសភាពច្រើននៅតំបន់ការពារសម្រាប់ប្រកួតនៅផ្ទះប៊ុលហ្គារីយប់នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 365

គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ត្រៀមផ្ដល់ឱកាសដល់ខ្សែការពារកណ្ដាល Tyrone Mings របស់ Aston Villa ឱ្យចូលលេងលើកដំបូងសម្រាប់ក្រុមតោកំណាច ដែលជាការផ្លាស់ប្ដូរមួយក្នុងចំណោមការផ្លាស់ប្ដូរមួយចំនួនរបស់លោកត្រៀមជម្រុះ Euro 2020 នៅផ្ទះ ប៊ុលហ្គារី ម៉ោង១៖៤៥យប់ថ្ងៃចន្ទទី១៤ខែតុលាឆ្នាំ២០១៩នេះ។

Mings កំពុងមានប្រៀបលើ Joe Gomez របស់ Liverpool ដើម្បីជំនួសខ្សែការពារ Everton: Michael Keane ដែលបានបង្ហាញសមត្ថភាពយ៉ាប់យ៉ឺនទល់នឹង កូសូវ៉ូ ខែមុន និងក្នុងបរាជ័យ១-២ក្រោមថ្វីជើង ឆេក ថ្ងៃសុក្រសប្ដាហ៍មុន។

Ben Chilwell របស់ Leicester បានចូលជំនួសខ្សែការពារស្លាបឆ្វេង Danny Rose ដែលជាប់បម្រាមរួចទៅហើយ តែ Trent Alexander-Arnold របស់ Liverpool ជាអ្នកប្រជែងដ៏មុតមាំម្នាក់ដើម្បីជំនួស Kieran Trippier នៅរ៉ូលការពារស្លាបស្ដាំ។

ខ្សែបម្រើការពារ Declan Rice របស់ West Ham បានបាត់មុខពីការហ្វឹកហាត់ថ្ងៃចន្ទនេះដោយសារជំងឺ ដែលនេះបង្កើនឱកាសដល់ Harry Winks របស់ Tottenham។

លោក Southgate តែងតែប្រឆាំងទៅនឹងគំនិតនៃការផ្លាស់ប្ដូរសមាសភាពទាំង១១នាក់ ប៉ុន្តែ Ross Barkley របស់ Chelsea អាចចូលលេងជំនួសមិត្តរួមក្រុមវ័យក្មេង Mason Mount ដែលបានចូលលេងលើកទី១ទល់នឹងឆេក តែមានភាពស្ងប់ស្ងាត់។ ចំណែកនៅតំបន់ប្រយុទ្ធវិញ លោក Southgate នឹងពិចារណាថាតើគួរសម្រាក Jadon Sancho ហើយដាក់ Marcus Rashford ឱ្យចាប់ផ្ដើមការប្រកួតវិញឬយ៉ាងណា៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖