+855 16 757 168     samnob@keiladaily.com
KD Logo

Neymar អាច​​ខកខាន UCL ថ្ងៃ​អង្គារ​ក្រោយ បន្ទាប់​ពី​ លេងនៅសិង្ហបុរីបាន១២នាទី​ មាន​បញ្ហាសាច់ដុំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 141

ខ្សែប្រយុទ្ធ Neymar បានដើរខ្ជើចៗចេញពីទីលានក្រោយលេងបាន១២នាទីនៅកីឡដ្ឋានជាតិសិង្ហបុរីក្នុងការប្រកួតមិត្តភាពស្មើ១-១ជាមួយនីហ្សេរីយ៉ា យប់ថ្ងៃអាទិត្យទី១៣ខែតុលាឆ្នាំ២០១៩។

តារាក្លិប Paris St Germain វ័យ២៧ឆ្នាំបានដើរយកដៃខ្ទប់ភ្លៅឆ្វេងរបស់គេ ហើយអាចស្រពិចស្រពិលសម្រាប់ការប្រកួត UEFA Champions League ទល់នឹង Club Brugge នៅថ្ងៃទី២២ខែតុលា។

លោក Tite បាននិយាយក្រោយការប្រកួតថា Neymar មានអារម្មណ៍ថាឈឺសាច់ដុំ ដូច្នេះលោកក៏បានប្ដូរគេចេញដើម្បីបង្កាកុំឱ្យរបួសកាន់តែធ្ងន់ ហើយបានដាក់ Philippe Coutinho ចូលលេងជំនួស។

ម្សិលមិញ កីឡាករ Joe Aribo មកពីក្លិប Rangers បានបើកការនាំមុខឱ្យនីហ្សេរីយ៉ាក្នុងនាទី៣៥ ដោយស៊ុតផុតដៃអ្នកចាំទីប្រេស៊ីល Ederson មកពី Manchester City។ Casemiro របស់ Real Madrid តាមស្មើឱ្យក្រុមលោក Tite ៣នាទីក្រោយកែបាល់វគ្គទី២។

ថ្វីបើគ្រប់គ្រងបាល់ដល់ទៅ៧០% តែប្រេស៊ីលមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ ធ្វើឱ្យពួកគេស្មើទាំង២ប្រកួតក្នុងខែនេះ បន្ទាប់ពីស្មើ១-១ជាមួយ សេណេហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ នៅ​សិង្ហបុរី​ដូច​គ្នា​៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖