+855 16 757 168     samnob@keiladaily.com
KD Logo

Mourinho វាយបកទៅ Klopp វិញក្រោយនិយាយថា Man Utd លេងចាំតែទប់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 892

ក្រោយ Liverpool ប្រកួតស្មើ១-១នៅទឹកដី Manchester United យប់ថ្ងៃអាទិត្យទី២០ខែតុលាឆ្នាំ២០១៩ លោក Jurgen Klopp បានរិះគន់របៀបលេងរបស់ Man Utd ដោយនិយាយថាតាំងពីលោកមកធ្វើការនៅអង់គ្លេស ក្រុមបិសាចក្រហមលេងតែក្បួនទប់ (ការពារ)។

ក្នុងសម្ភាសន៍ជាមួយ Sky Sports ក្រោយការប្រកួតយប់មិញ លោក Klopp ដែលបានចូលដឹកនាំ Liverpool ក្នុងឆ្នាំ២០១៥ លើកឡើងថា៖ «តាំងពីខ្ញុំមកដល់អង់គ្លេស Man United បានរៀបចំបែបនេះ(លេងក្បួនការពារ)។ គ្រប់គ្នាអន្ទះសារចង់មើលការប្រកួត តែពេលលេង ក្រុមម្ខាងចាំការពារ ក្រុមម្ខាងទៀតលេងឱ្យសមជាការប្រកួត។ ពួកយើងមិនខាតបង់អ្វីទេ វាគ្រាន់តែជា១ពិន្ទុធម្មតា។ យើងបន្តទៅមុខទៀត»។

បន្ទាប់មក លោក Jose Mourinho ដែលជាអតីតអ្នកចាត់ការ Man Utd ពីឆ្នាំ២០១៦ដល់២០១៨ វាយបកថា៖ «គាត់(Klopp)មិនចូលចិត្តម៉ឺនុយ(menu)ទេ។ គាត់ចូលចិត្តសាច់ តែបានត្រី ដូច្នេះគាត់មិនសប្បាយចិត្តទេ។ Man Utd បានលេងក្នុងរបៀបផ្សេងៗគ្នាដោយសារតែកង្វះកីឡាករ»។

ដោយឡែក លោក Mourinho ក៏រីករាយដែល Liverpool មិនឈ្នះការប្រកួតយប់មិញដែរ ព្រោះវាធ្វើឱ្យលោកនៅតែជាម្ចាស់កំណត់ត្រាដឹកនាំក្រុមឈ្នះ៩ប្រកួតដំបូងជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League កាលលោកដឹកនាំ Chelsea ក្នុងរដូវកាល២០០៥-០៦។

បុរសជនជាតិព័រទុយហ្គាល់និយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តដែលពួកគេមិនឈ្នះ ព្រោះកំណត់ត្រានោះជារបស់ខ្ញុំ មិនមែនរបស់ពួកគេទេ។ Jurgen មានភាពស្រងាកចិត្តបន្តិចបន្តួចយ៉ាងច្បាស់។ Klopp មិនដែលឈ្នះទេនៅ Old Trafford ដែលជាកន្លែងពិសេសសម្រាប់ Liverpool ក្នុងការឈ្នះការប្រកួត»៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖