ខ្សែប្រយុទ្ធវ័យក្មេង Joao Felix របស់ Atletico Madrid នឹងត្រូវសម្រាកប្រហែល៣សប្ដាហ៍ បន្ទាប់ពីកីឡាករឆ្នើមព័រទុយហ្គាល់វ័យ១៩ឆ្នាំរូបនេះបានរងរបួសកជើងអំឡុងពេល Atletico ប្រកួតស្មើ១-១ជាមួយ Valencia កាលយប់ថ្ងៃសៅរ៍ទី១៩ខែតុលាឆ្នាំ២០១៩។
Felix ដែលបានផ្ទេរមកពី Benfica ក្នុងតម្លៃ១២៦លានអឺរ៉ូ ត្រូវបានគ្រាចេញពីទីលាន១០នាទីមុនចប់ការប្រកួត។
កីឡាករដែលនឹងឈានចូលវ័យ២០ឆ្នាំនៅខែវិច្ឆិកាខាងមុខ បានថត X-ray និងស្គែន MRI នៅមន្ទីរពេទ្យ Clinica Universidad de Navarra រួចហើយក្លិប Atletico បញ្ជាក់ថា Felix បានគ្រេចកជើងក្នុងកម្រិតទី២ (Grade 2)។ ដូច្នេះគេនឹងអវត្តមានពីការប្រកួតទល់នឹង Athletic Bilbao, Alaves, Sevilla ក្នុង La Liga និងទល់នឹង Bayer Leverkusen ក្នុងពាន Champions League។
គេបានស៊ុតចូល៣គ្រាប់និងបញ្ជូន១គ្រាប់ក្នុងការបង្ហាញខ្លួន១៣លើកសម្រាប់ក្លិបយក្សអេស្ប៉ាញខាងលើក្នុងរដូវកាល២០១៩-២០នេះ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖