+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ថា Liverpool នឹងដកខ្លួនពីពាន Carabao Cup បើ EFL មិនធ្វើរឿងមួយនេះទេនោះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 914

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថាក្រុមរបស់លោកនឹងមិនអាចលេងពាន Carabao Cup វគ្គ៨ក្រុមចុងក្រោយបានឡើយ ប្រសិនកាលវិភាគមិនត្រូវបានផ្លាស់ប្ដូរទេនោះ ព្រោះវាជាន់គ្នាជាមួយការប្រកួត FIFA Club World Cup នៅកាតារ។

Liverpool បានផ្ដួល Arsenal ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី៥-៤ ក្រោយស្មើគ្នា៥-៥កាលពីថ្ងៃពុធ ហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយ Carabao Cup ដោយត្រូវប៉ះ Aston Villa ក្នុងសប្ដាហ៍ដែលចាប់ផ្ដើមពីថ្ងៃទី១៦ខែធ្នូទៅ។ តែ Liverpool ត្រូវលេងពាន FIFA Club World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ខែធ្នូនៅកាតារ។

លោក Klopp សង្កត់ធ្ងន់ថាបើ EFL មិនរកកាលបរិច្ឆេទថ្មីសម្រាប់ Liverpool ទេ នោះក្លិបរបស់លោកនឹងមិនលេងពាន Carabao Cup ឡើយ ហើយឱ្យគូប្រកួតឡើងដោយស្វ័យប្រវត្តិ ឬយក Arsenal មកប្រកួតជំនួសវិញក៏តាមហ្នឹងទៅ។

ស្ថាប័ន EFL និយាយថាពួកគេកំពុងជជែកជាមួយ Liverpool ហើយដើម្បីជ្រើសរើសកាលបរិច្ឆេទថ្មី៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖