+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធឆ្នើម Ada Hegerberg បំបែកឯតទគ្គកម្មគ្រាប់បាល់ Champions League នារី ទាំង​វ័យ​ក្មេង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 645

ខ្សែប្រយុទ្ធ Lyon ជនជាតិន័រវេស Ada Hegerberg បានឈ្នះពានទ្វីបអឺរ៉ុប៤ដង, ឈ្នះជើងឯកលីគ៥ដង និងឈ្នះ Ballon d’Or នារី។ ឥឡូវនេះ នាងក្លាយជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពាន Women’s Champions League ទៀត ខណៈនាងទើបមានវ័យ២៤ឆ្នាំ។

Hegerberg បានវ៉ាលើសកំណត់ត្រារបស់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Anja Mittag (៥១គ្រាប់) ដោយពេលនេះនាងរកបាន៥៣គ្រាប់ពីការចូលលេង៥០លើកក្នុងពាន Champions League។

កីឡាការិនីកម្ពស់១.៧៧ម៉ែត្រខាងលើបានផ្ដើមអាជីពនៅក្លិបន័រវេស Kolbotn ក្នុងឆ្នាំ២០១០ រួចលេងឱ្យ Stabaek ក្នុងឆ្នាំ២០១២។ នាងបានចេញទៅអាល្លឺម៉ង់ចូលរួមក្លិប Turbine Potsdam ក្នុងរដូវកាល២០១៣-១៤ មុនមកចូលរួមក្លិបបារាំង Lyon ទល់បច្ចុប្បន្ន។

នាងបានធ្វើពហិកាមិនលេងឱ្យក្រុមជម្រើសជាតិន័រវេសតាំងពីឆ្នាំ២០១៧ ដោយសារតែមិនពេញចិត្តនឹងការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់ន័រវេសចំពោះវិស័យបាល់ទាត់នារី៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖