+855 16 757 168     samnob@keiladaily.com
KD Logo

Bayern Munich បញ្ចប់កិច្ចសន្យាអ្នកចាត់ការ Kovac ក្រោយចាញ់ Frankfurt ៥-១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 506

ក្លិបបាល់ទាត់ Bayern Munich បានសម្រេចចែកផ្លូវពីអ្នកចាត់ការ Niko Kovac ហើយនៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ក្រោយបរាជ័យក្រោមថ្វីជើង Eintracht Frankfurt ៥ទល់នឹង១ កាលថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ជំនួបក្របខណ្ឌ Bundesliga។

BBC រាយការណ៍ថា ការសម្រេចចិត្តនេះបន្ទាប់ពីភាគីទាំងពីរព្រមព្រៀងគ្នាដោយផ្ដោតលើលទ្ធផលជាក់ស្ដែង ខណៈបច្ចុប្បន្នពួកគេនៅលេខ៤ ពីក្រោមក្រុមកំពូលតារាង Borussia Monchengladbach ៤ពិន្ទុ។ 


បុរសវ័យ៤៨ឆ្នាំដែលចូលកាន់តំណែងនៅ Allianz Arena នៅខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំ Bayern ឈ្នះជើងឯកពីរកម្មវិធីនៅរដូវកាលមុន។

ក្នុងចំណោម​៦៥ប្រកួត អតីតខ្សែការពារជម្រើសជាតិក្រូអាតឈ្នះ៤៥ដង ហើយការចាញ់កាលថ្ងៃសៅរ៍ ជាបរាជ័យដ៏ធ្ងន់កក្នុងរយៈពេល១០ឆ្នាំ។

ប្អូនប្រុសរបស់លោក គឺលោក Robert Kovac ដែលជាជំនួយការក៏ចាកចេញដូចគ្នា។

គ្រូជំនួយ Hansi Flick នឹងដឹកនាំបណ្ដោះអាសន្នពីរប្រកួត គឺពេលប៉ះ Olympiakos នៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ក្នុងពាន Champions League និងថ្ងៃសៅរ៍ ទី០៩ វិច្ឆិកា ក្របខណ្ឌ Bundesliga តទល់ Borussia Dortmund៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖