+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធន័រវេសវ័យ១៩ឆ្នាំ Haaland ចូលសៀវភៅកំណត់ត្រា UCL ទៀតហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 614

Erling Haaland រកបានគ្រាប់បាល់ទៀតហើយសម្រាប់ក្រុម Red Bull Salzburg ដែល​ជា​គ្រាប់​បាល់​ទី​៧​របស់​គេ​ក្នុង​ពាន Champions League និង​បានរារាំង Napoli ពីការក្លាយជាក្រុមទី១ដែលកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ​។

គ្រាប់បាល់របស់ Haaland រាត្រីថ្ងៃអង្គារទី៥ខែវិច្ឆិកាឆ្នាំ២០១៩ ធ្វើឱ្យគេក្លាយជាកីឡាករទី៤ក្នុងប្រវត្តិសាស្ត្រ Champions League ដែលតែងរកបានគ្រាប់បាល់ក្នុងការចូលលេងពានដ៏ធំនេះ៤ប្រកួតដំបូងជាប់គ្នា។ លើស​ពីនេះ Haaland ដែល​បាន​ផ្ដើម​សាង​កេរ្តិ៍ឈ្មោះ​លើ​ឆាក​បាល់ទាត់​អឺរ៉ុប​តាម​រយៈ​ការ​ស៊ុត​ហ៊ែតទ្រីក​ថ្ងៃ​ចូលលេង​ UCL លើក​ដំបូង​ទល់​នឹង Genk ក្នុង​ខែ​កញ្ញា​កន្លង​ទៅនោះ ឥឡូវនេះ​ក្លាយ​ជា​កីឡាករ​ទី​១​ក្នុង​​ពានដ៏​មហិមា​នេះ ដែល​រក​បាន​លើស​ពី​៦​គ្រាប់​ក្នុង​៤​ប្រកួត​ដំបូង​ក្នុងពូល តាំង​ពី Lionel Messi បាន​ធ្វើ​សម្រាប់ Barcelona ក្នុង​រដូវកាល​២០១៦-១៧​។

អតីតកូនសិស្សលោក Ole Gunnar Solskjaer នៅក្លិប Molde ខាងលើ បានស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងនាទី១១ ឱ្យ Salzburg នាំមុខ មុន Hirving Lozano តាមស្មើឱ្យ Napoli ក្នុងនាទី៤៣។

បើឈ្នះយប់មិញ Napoli ត្រូវបានឡើងទៅវគ្គ១/៨ដោយស្វ័យប្រវត្តិមុនគេ។ ផ្ទុយទៅវិញ ពេលនេះ Napoli ធ្លាក់មកលេខ២ក្នុងពូល E ដោយមាន៨ពិន្ទុ ស្របពេល Liverpool ឡើងលេខ១ជំនួស មាន៩ពិន្ទុ។ Salzburg មាន៤ពិន្ទុ ខណៈ Genk មាន១ពិន្ទុពី៤ប្រកួត៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖