+855 16 757 168     samnob@keiladaily.com
KD Logo

បូកទាំងបឹងកេតមួយទៀត មាន៧ក្លិបហើយបានឈ្នះពានសម្ដេចតេជោ ហ៊ុន សែន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 123

ដូចបានដឹងស្រាប់ហើយថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០១៩ ត្រូវបានគ្រប់គ្រងដោយបឹងកេតតាមរយៈជ័យជម្នះបាល់កាត់សេចក្ដី១១ម៉ែត្រ៥ទល់នឹង៤ លើព្រះខ័នរាជស្វាយរៀង វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា​ នាកីឡដ្ឋាន RSN។ 


ដូច្នេះគិតចាប់ពីឆ្នាំ២០០៧ដែលពានរង្វាន់ប្រមុខរាជរដ្ឋាភិបាលខាងល់ើត្រូវបានបង្កើតឡើង មានក្រុមចំនួន៧ហើយដែលឈ្នះជើងឯក។

ក្នុងនោះ ព្រះខ័នរាជស្វាយរៀងដែលរងជើងឯកឆ្នាំ២០១៩នេះ ធ្លាប់លើកពាន៤លើកនៅឆ្នាំ២០១១, ២០១២, ២០១៥ និង២០១៧។

ក្រសួងការពារជាតិបាន៣ដង នៅឆ្នាំ២០១០, ២០១៦ និង២០១៨។ ភ្នំពេញក្រោន ឈ្នះនៅឆ្នាំ២០០៨ និង២០០៩។ 

ជាមួយគ្នានេះ ខេមរាកីឡា លើកពាន២០០៧, ណាហ្គាវើលដ៍, ២០១៣ និងនគរបាលជាតិ ឆ្នាំ២០១៤៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖