+855 16 757 168     samnob@keiladaily.com
KD Logo

Son បង្ហាញសមានចិត្តចំពោះ Gomes ពេលស៊ុតចូលយប់មិញជួយ Spurs បំបែកកំណត់ត្រាមួយ​ដែល​ក្លិប​អង់គ្លេស​មិន​ធ្លាប់​ធ្វើ​បាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 699

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min រកបាន២គ្រាប់ម្នាក់ឯងជួយ Tottenham ក្លាយជាក្លិបអង់គ្លេសទី១ដែលឈ្នះនៅផ្ទះក្លិបស៊ែប Red Star Belgrade ក្នុងពានទ្វីបអឺរ៉ុប។

ខ្សែបម្រើ Giovani Lo Celso បើកឆាកគ្រាប់ទី១ក្នុងនាទី៣៤ មុន Son ថែម២គ្រាប់ផ្ទួនក្នុងនាទី៥៧និង៦១ រួច Christian Eriksen ដាក់មួយគ្រាប់ចុងក្រោយក្នុងនាទី៨៥ ជួយ Spurs ឈ្នះ៤-០ និងផ្ដល់បរាជ័យធ្ងន់បំផុតក្នុងប្រវត្តិសាស្ត្រក្លិប Red Star ក្នុងផ្ទះខ្លួនឯងក្នុងពានទ្វីបអឺរ៉ុប។

Son មិនបានអបអរឡើយពេលស៊ុតចូលគ្រាប់ទី១ ជំនួសវិញដោយយកដៃសំពះ​ ដើម្បីបង្ហាញសមានចិត្តចំពោះការគាំទ្រក្នុងអំឡុងពេលដ៏លំបាកប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីកំហុសមួយដែលឈានដល់របួសបាក់កជើងស្ដាំរបស់ខ្សែបម្រើ Everton ជនជាតិព័រទុយហ្គាល់ Andre Gomes។

ក្រោយការប្រកួត Son និយាយតាម​ទូរទស្សន៍ BT Sport ថា៖ «ពីរបីថ្ងៃចុងក្រោយនេះពិតជាតានតឹងខ្លាំងណាស់។ ខ្ញុំបានមើលឃើញថាខ្ញុំមានសំណាងយ៉ាងណាចំពោះការគាំទ្រទាំងអស់ដែលខ្ញុំទទួលបានពីអ្នកគាំទ្រនិងមិត្តរួមក្រុមខ្ញុំ។ ខ្ញុំអាចនិយាយបានថាខ្ញុំពិតជាសោកស្ដាយណាស់ចំពោះហេតុការណ៍ដែលបានកើតឡើងនិងស្ថានភាព ប៉ុន្តែខ្ញុំត្រូវតែផ្ដោតអារម្មណ៍សម្រាប់ក្រុមហើយខ្ញុំត្រូវរក្សាការខំប្រឹងប្រែង ហើយនេះជាការឆ្លើយតបយ៉ាងសមស្របចំពោះមនុស្សទាំងអស់ដែលបានគាំទ្រខ្ញុំ»។

អ្នកចាត់ការ Spurs លោក Mauricio Pochettino បាននិយាយក្រោយ Gomes បាក់ជើងថា Son ខូចចិត្តខ្លាំងណាស់ ស្របពេល Dele Alli និយាយថា Son មិនអាចងើបមុខឡើង​បានសោះ​នៅ​ថ្ងៃនោះ​។

យ៉ាងណាក្ដី Gomes បានទទួលការវះកាត់ដោយជោគជ័យនិងចេញពីមន្ទីរពេទ្យហើយ។ នៅថ្ងៃពុធទី៦ខែវិច្ឆិកាម្សិលមិញ អតីតសមាជិក Benfica, Valencia និង Barcelona វ័យ២៦ឆ្នាំរូបនេះបានបង្ហោះលើ Twitter ថា៖ «ខ្ញុំមកដល់ផ្ទះវិញហើយនៅជាមួយគ្រួសារខ្ញុំ។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាចំពោះសារជូនពរទាំងឡាយ»។

ដោយឡែក ជ័យជម្នះយប់មិញបានធ្វើឱ្យ Spurs ក្លាយជាក្រុមរបស់អង់គ្លេសទី១ដែលឈ្នះនៅទឹកដី Red Star Belgrade ក្នុងពាន Champions League/ European Cup។

នោះក៏ជាជ័យជម្នះក្រៅផ្ទះលើកដំបូងរបស់ Spurs ក្នុងការលេងក្រៅផ្ទះ៩លើកចុងក្រោយក្នុងរដូវកាល២០១៩-២០នេះក្នុងគ្រប់ពានទាំងអស់។

Spurs ពេលនេះមាន៧ពិន្ទុពី៤ប្រកួតក្នុងពូល B នៅក្រោមក្រុមកំពូលតារាង Bayern Munich ចំនួន៥ពិន្ទុ និងនៅលើក្រុមលេខ៣ Red Star ចំនួន៤ពិន្ទុ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖