+855 16 757 168     samnob@keiladaily.com
KD Logo

Neymar ថ្មីស៊ុតអស់ស្ទះ ជួយ Real ឈ្នះលើសលប់ហើយចូលបញ្ជីកំណត់ត្រា UCL បន្ទាប់ពី Raul ទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 351

ខ្សែប្រយុទ្ធU23ប្រេស៊ីល Rodrygo សាងភាពល្បីល្បាញលើឆាកបាល់ទាត់ក្លិបអាជីពធំបំផុតលើលោក ជាមួយនឹងការស៊ុតហ៊ែតទ្រីកក្នុងជ័យជម្នះ៦-០របស់ Real Madrid លើ Galatasaray យប់ថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០១៩។

កីឡាករវ័យ១៨ឆ្នាំរូបនេះឥឡូវក្លាយជាកីឡាករក្មេងបំផុតទី២ក្នុងប្រវត្តិសាស្ត្រ ដែលរកបានហ៊ែតទ្រីកក្នុងពាន Champions League បន្ទាប់ពីវីរបុរសរបស់ Real: Raul។

Rodrygo ត្រូវបានហៅថាជា«Neymar ថ្មី» រួចទៅហើយ បន្ទាប់ពីគេបានដើរគន្លងរៀមច្បងរបស់គេក្នុងការផ្ទេរចេញពីក្លិប Santos មកប្រកបអាជីពនៅក្នុងប្រទេសអេស្ប៉ាញ។

នៅក្រៅតំបន់ឡាទីន មិនសូវមានគេស្គាល់ខ្សែប្រយុទ្ធរូបនេះប៉ុន្មានទេ មុនពេលគេផ្ទេរមកចូលរួម Real ក្នុងតម្លៃប្រហែល៤៥លានអឺរ៉ូក្នុងខែមិថុនាឆ្នាំ២០១៩នេះ។ គេមានកម្ពស់៥.៩ហ៊្វីតស្មើ Neymar (១.៧៤ម៉ែត្រ)។

មកទល់ពេលនេះ Rodrygo រកបាន៥គ្រាប់ពីការចូលលេងសរុប៦លើកសម្រាប់ Real ក្នុងរដូវកាល២០១៩-២០នេះ។

គេនិយាយក្រោយការប្រកួតយប់មិញថា៖ «ការឮទស្សនិកជននៅ Bernabeu ច្រៀងឈ្មោះខ្ញុំ គឺជាក្ដីស្រមៃក្លាយជាការពិតមួយ។ ខ្ញុំសប្បាយចិត្តណាស់ វាជារាត្រីដ៏មនោរម្យមួយ តែខ្ញុំត្រូវព្យាយាមបន្ថែមទៀតនិងរក្សាភាពស្ងៀមស្ងាត់»។

លោក Zinedine Zidane និយាយថា Rodrygo ជាកីឡាករដ៏ឈ្លាសវៃ។ គេនៅ​ខ្វះខាត​ផ្នែក​កាយសម្បទា​ដែល​ត្រូវ​ពង្រឹង​បន្ថែម ប៉ុន្តែ​គេមានការយល់ដឹងផ្នែកបច្ចេកទេសអាចធ្វើបានគ្រប់យ៉ាងយ៉ាងល្អ គេ​ចង់រៀនសូត្រ​បន្ថែម ហើយឆាប់ចាប់បាន។ ចំណែក Karim Benzema និយាយថា Rodrygo ទើបតែ១៨ឆ្នាំទេតែគេលេងដោយគ្មានភាពភ័យខ្លាច។ គេចង់ឃើញកីឡាករក្មេងៗលេងរបៀបនេះ។

នៅចាំបានថា Wayne Rooney ក៏មានវ័យ១៨ឆ្នាំដែរ ពេលគេស៊ុតហ៊ែតទ្រីកក្នុងថ្ងៃបង្ហាញខ្លួនលើកដំបូងសម្រាប់ Manchester United ក្នុងពាន Champions League ទល់នឹង Fenerbahce ក្នុងឆ្នាំ២០០៤ តែចាស់ខែជាង Rodrygo។

ដោយឡែក Benzema យប់មិញក៏បានស៊ុតចូល២គ្រាប់ ធ្វើឱ្យគេក្លាយជាកីឡាករទី២ក្នុងប្រវត្តិសាស្ត្រដែលរកបានគ្រាប់បាល់ក្នុងពាន Champions League ១៥រដូវកាលជាប់គ្នា បន្ទាប់ពី Lionel Messi របស់ Barcelona។ គ្រាប់​បាល់​ដំបូង​របស់ Benzema ក្នុង​ពាន UCL គឺ​នៅ​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ឆ្នាំ​២០០៥ ពេល​លេង​ឱ្យ Lyon ទល់​នឹង Rosenborg ក្នុង​វ័យ​១៧​ឆ្នាំ​។ មក​ទល់​ពេលនេះ​គេ​រក​បាន​៦២​គ្រាប់​ក្នុង UCL បើ​គិត​ជា​មធ្យម​គឺ​៤​គ្រាប់​ក្នុង​១​រដូវកាល៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖