+855 16 757 168     samnob@keiladaily.com
KD Logo

រដិបរដុបក្នុងស្រុកតែក្នុងពានអឺរ៉ុបវិញ PSG ធ្វើបានល្អឥតខ្ចោះនិងកក់កៅអី១/៨រួចរាល់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 317

Paris St Germain កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ Champions League បន្ទាប់ពីឈ្នះ១-០លើ Club Bruges ក្នុងពូល A យប់ថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០១៩។

ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ជាអ្នករកបានគ្រាប់តែ១គត់នេះក្នុងនាទី២១ ដែលបន្តកំណត់ត្រាឥតខ្ចោះរបស់ PSG ក្នុងពានអឺរ៉ុប ដោយឈ្នះទាំង៤ប្រកួតជាប់ៗគ្នា មាន១២ពិន្ទុពេញ។

ខ្សែការពារប្រេស៊ីល Thiago Silva បានបង្កកំហុសប៉េណាល់ទីក្នុងវគ្គទី២ តែបានអ្នកចាំទី Keylor Navas សង្គ្រោះការស៊ុតរបស់ Mbaye Diagne។

PSG នឹងធានាបានលេខ១ក្នុងពូល A ប្រសិនពួកគេមិនចាញ់ក្នុងប្រកួតបន្ទាប់នៅទឹកដី Real Madrid ដែលកំពុងមាន៧ពិន្ទុ។

សូមជម្រាបផងដែរថា PSG មិនដែលចាញ់ការប្រកួត Champions League វគ្គចែកពូលក្នុងផ្ទះខ្លួនឯងតាំងពីខែធ្នូឆ្នាំ២០០៤មក៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖