+855 16 757 168     samnob@keiladaily.com
KD Logo

អគ្គលេខាបឹងកេត ៖”ក្រោយរបូតគ្នាម្នាក់ យើងមានសម្ពាធ តែយើងប្រមូលអារម្មណ៍តស៊ូរហូតចប់១២០នាទី” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 75

លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេតទទួលស្គាល់ថា ក្រោយសេត រ៉ស៊ីប ទទួលបានក្រហមនៅនាទី៦៩ ហើយរបូតមួយគ្រាប់ដោយបាល់ប៉េណាល់ទីនោះ ទឹកចិត្តក្រុមហាក់ធ្លាក់ចុះបន្តិច ប៉ុន្តែសមាជិកគ្រប់រូបបានប្រមូលផ្ដុំអារម្មណ៍ឡើងវិញ និងតស៊ូលេងរហូតដល់ចប់១២០នាទី។


ថ្នាក់ដឹកនាំបឹងកេតថ្លែងបែបនេះក្រោយឈ្នះជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០១៩ នៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ដោយបាល់កាត់សេចក្ដី១១ម៉ែត្រលើព្រះខ័នរាជស្វាយរៀង។

បឹងកេតបាននាំមុខមុនដោយម៉ុន វ៉ាន់ដា នៅនាទី៤៨ តែចូលដល់នាទី៧០ នុប តុលា បានទាត់១១ម៉ែត្រតាមស្មើ ក្រោយអាជ្ញាកណ្ដាលមើលឃើញថា បាល់ប៉ះរ៉ស៊ីបក្នុងប្រអប់អ្នកចាំទី។


លទ្ធផល១ទល់នឹង១បានឈានដល់ចប់៩០នាទី និងធ្លាយដល់ម៉ោងបន្ថែម១៥នាទីពីរដង ក៏នៅមិនរកឃើញអ្នកឈ្នះ រហូតដល់បាល់កាត់សេចក្ដី១១ម៉ែត្រ ទើបបឹងកេតឈ្នះ៥ទល់នឹង៤៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Hun Sen Cup

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖