+855 16 757 168     samnob@keiladaily.com
KD Logo

ពេលត្រឹម១ថ្ងៃ អ្នកគាំទ្រក្លិបមួយនៅទុយនេស៊ីរៃគ្នាបានជិតកន្លះលានដុល្លារដើម្បីជួយបន្តដង្ហើមក្លិប

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 152

អ្នកគាំទ្រក្លិបបាល់ទាត់ Club Africain របស់ប្រទេសទុយនេស៊ី បាននាំគ្នាបរិច្ចាគប្រាក់បានជាង៤៥០,០០០ដុល្លារអាមេរិកក្នុងពេលត្រឹម១ថ្ងៃ ពោលគឺក្នុងថ្ងៃអង្គារទី៥ខែវិច្ឆិកាឆ្នាំ២០១៩ ខណៈពួកគេកំពុងនាំគ្នាជួយស្រោចស្រង់ដង្ហើមក្លិបពួកគេស្រលាញ់ ដែលកំពុងមានវិបត្តិហិរញ្ញវត្ថុមួយនេះ។

ក្នុងចំណោមអ្នកគាំទ្រដ៏មានសមានចិត្តទាំងនោះ មានទាំងជនពិការភ្នែកម្នាក់ផងដែរ ដែលសុខចិត្តយកលុយដែលខ្លួនសន្សំទុកទិញថ្នាំសង្កូវ ទៅបរិច្ចាគជួយក្លិបសំណព្វក្នុងបេះដូងរបស់គេ។

Club Africain ជាក្លិបបាល់ទាត់ចំណាស់បំផុតទី២ក្នុងប្រទេសទុយនេស៊ី និងជាក្លិបល្បីបំផុតមួយក្នុងប្រទេសនេះ។ ក្លិបនេះរងការពិន័យកាត់៦ពិន្ទុនិងរងទណ្ឌកម្មហិរញ្ញវត្ថុ ដោយសារមិនបើកប្រាក់ខែឱ្យអតីតកីឡាកររបស់ពួកគេ។

ដើម្បីជួយក្លិបដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២០ខាងលើ សហព័ន្ធកីឡាបាល់ទាត់ទុយនេស៊ី (FTF) បានបង្កើតគណៈកម្មការគ្រប់គ្រងវិបត្តិមួយដើម្បីសង្គ្រោះក្រុមពីការរងទណ្ឌកម្មបន្ថែម។

ក្នុងខែតុលឆ្នាំ២០១៩ FTF បានបង្កើតគណនីធនាគារមួយដើម្បីឱ្យអ្នកគាំទ្របរិច្ចាគថវិកាដើម្បីជួយដោះបំណុលរបស់ក្លិប ដោយមកទល់ពេលនេះមានការបរិច្ចាគបាន៦០០,០០០ដុល្លារអាមេរិក។ ដូច្នេះបូកជាមួយលុយបរិច្ចាគកាលពីថ្ងៃអង្គារថែមទៀត មានការបរិច្ចាគបានជាង១លានដុល្លារអាមេរិកហើយ ខណៈបំណុលរបស់ Club Africain គឺជិត៦លានដុល្លារ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖