+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធបាល់ទាត់អ៊ីតាលីដាក់សំណើទៅ IFAB សុំឱ្យដូរកីឡាករបាន៥នាក់ក្នុងការប្រកួត Serie A

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 418

សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) បានដាក់សំណើទៅក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិ IFAB ដែលជាអង្គភាពបង្កើតច្បាប់បាល់ទាត់ ដើម្បីស្នើសុំឱ្យអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរកីឡាករបាន៥នាក់សម្រាប់ក្រុមមួយក្នុងក្របខ័ណ្ឌ Serie A។

សំណើនេះទទួលបានការគាំទ្រពីបណ្ដាក្លិបក្នុងលីគកំពូលអ៊ីតាលីដែលចង់បានជម្រើសបន្ថែម ខណៈបច្ចុប្បន្នក្រុមនីមួយៗក្នុង Serie A អាចដាក់កីឡាករក្នុងបញ្ជីបម្រុងបានដល់ទៅ១២នាក់។

សំណើសុំឱ្យអនុញ្ញាតឱ្យប្ដូរកីឡាករបាន៥នាក់សម្រាប់ក្រុមមួយក្នុងមួយប្រកួតនោះ គឺនឹងធ្វើឡើងក្នុងពេលយ៉ាងច្រើនតែ៣លើកប៉ុណ្ណោះ (ឧទាហរណ៍៖ ដូរលើកទី១ ពីរនាក់, ដូរលើកទី២ម្នាក់, ដូរលើកទី៣ ពីរនាក់, មិនប្ដូរម្ដងមួយៗដល់ទៅ៥លើកផ្សេងគ្នាទេ) ដើម្បីកុំឱ្យមានការផ្អាកលេងញឹកញាប់ពេកអំឡុងការប្រកួត។

បច្ចុប្បន្ន ក្របខ័ណ្ឌ Serie C របស់អ៊ីតាលី បានអនុវត្តច្បាប់នេះរួចហើយ គឺក្រុមមួយប្ដូរបាន៥នាក់ក្នុងមួយប្រកួត។

គួរជម្រាបផងដែរថា សព្វថ្ងៃ ការប្រកួត Champions League និង Europa League អនុញ្ញាតឱ្យដូរកីឡាករទី៤បានក្នុងម៉ោងបន្ថែម១៥នាទី២ដង ហើយលក្ខខណ្ឌនេះក៏នឹងអនុវត្តក្នុងពាន Euro 2020 ផងដែរ។ ពាន League Cup ​របស់​អង់គ្លេស​ក៏​ប្រើ​លក្ខខណ្ឌ​នេះ​ដែរ​តាំង​ពី​ឆ្នាំ​២០១៧​មក​៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖