Robert Lewandowski បន្តការរកគ្រាប់បាល់បានទៀតហើយ ខណៈ Bayern Munich យកឈ្នះ Borussia Dortmund ដោយលទ្ធផល ៤ទល់នឹង០ ជំនួប Bundesliga សប្ដាហ៍ទី១១ នៅថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា។
ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញខាងលើរកបានពីរគ្រាប់ម្នាក់ឯងដែលមានន័យថា គេទាត់ចូលទាំង១៥ប្រកួតរបស់ Bayern Munich នៅរដូវកាលថ្មីនេះ ពោលគឺទាំងនៅអាល្លឺម៉ង់ និង UEFA Champions League ហើយសរុបមកគឺ២២គ្រាប់។
ជាមួយគ្នានេះ ខ្សែបម្រើអង់គ្លេស Jadon Sancho របស់ Dortmund ត្រូវបានប្ដូរចេញនៅនាទី៣៦ ដោយសាររបួស។
ដូច្នេះ Bayern Munich ឡើងទៅលេខ៣ មាន២១ពិន្ទុពីក្រោមក្រុមលេខមួយ Monchengladbach មួយពិន្ទុ៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖