+855 16 757 168     samnob@keiladaily.com
KD Logo

Spanish Super Cup ដែល​មាន​ Real, ATM, Barca និង Valencia នឹងធ្វើនៅអារ៉ាប៊ីសាអ៊ូឌីត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 629

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញឲ្យដឹងថា ការប្រកួតបាល់ទាត់ពានរង្វាន់ ​Spanish Super Cup នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខែមករា ឆ្នាំ២០២០។

ព្រឹត្តិការណ៍នេះនឹងមានចំនួន៤ក្រុមចូលរួម គឺ​ FC Barcelona, Real Madrid, Atletico Madrid និង Valencia នឹងរៀបចំនៅកីឡដ្ឋាន King Abdullah Sports City នាក្រុងជីដា ដែលអាចផ្ទុកទស្សនិកជនបាន៦២០០០នាក់។


កាសែតអេស្ប៉ាញ ABC រាយការណ៍ថា សហព័ន្ធអាចរកចំណូលបាន​ពីចន្លោះ២៩លានទៅ៣៤លានផោនក្នុងមួយឆ្នាំពីកិច្ចសន្យាចំនួន៣ឆ្នាំ។

ដោយឡែក រដ្ឋាភិបាលអេស្ប៉ាញ និងក្របខណ្ឌ La Liga ហាក់មិនគាំទ្រ​ចំពោះការប្រកួតនេះទេ។

ថ្នាក់ដឹកនាំក្រសួងកីឡានិយាយថា រដ្ឋាភិបាលមិនគាំទ្រដល់ការរៀបចំការប្រកួតធ្វើឡើងនៅប្រទេសដែលមិនគោរពសិទ្ធិមនុស្សជាពិសេសចំពោះស្ត្រី៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖