+855 16 757 168     samnob@keiladaily.com
KD Logo

Salah មិនអាចជួយអេហ្ស៊ីបបានឡើយក្នុងវគ្គជម្រុះពានទ្វីបអាហ្វ្រិក២ប្រកួតដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 467

ខ្សែប្រយុទ្ធឆ្នើម Liverpool: Mohamed Salah នឹងខកខានការប្រកួតជម្រុះ Africa Cup of Nations 2021 ពូល G របស់អេហ្ស៊ីប ទល់នឹង កេនយ៉ា នៅថ្ងៃព្រហស្បតិ៍ទី១៤ខែវិច្ឆិកានេះ និងទល់នឹង កូម៉ូរ៉ូស ៤ថ្ងៃបន្ទាប់ ដោយសាររបួសកជើង។

កីឡាករវ័យ២៧ឆ្នាំរូបនេះត្រូវបានប្ដូរចេញក្នុងនាទី៨៧នៃការប្រកួត Premier League កាលថ្ងៃអាទិត្យកន្លងទៅ ដែល Liverpool ផ្ដួល Manchester City ៣-១ បន្ទាប់ពីជែងបាល់ជាមួយ Fernandinho។

អតីតសមាជិក Basel, Fiorentina, Chelsea និង Roma ដដែល បានទៅជួបជុំក្រុមជម្រើសជាតិអេហ្ស៊ីបនៅទីក្រុងគែរកាលពីថ្ងៃអង្គារដើម្បីធ្វើតេស្តលើរបួសរបស់គេ។ សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបបានចេញសេចក្ដីប្រកាសព័ត៌មានថារបួសនេះត្រូវការការព្យាបាលក្នុងរយៈពេលមួយដើម្បីជាសះស្បើយ។

សូមរំឭកថា Salah បានខកខានការប្រកួតដែល Liverpool ស្មើ១-១នៅផ្ទះ Manchester United ក្នុងខែតុលា ក្រោយការឈូសបាល់របស់ខ្សែបម្រើ Leicester: Hamza Choudhury បណ្ដាលឱ្យរបួសត្រង់កន្លែងដូចគ្នានេះ។

លោក Jurgen Klopp បានលើកឡើងថារបួសចាស់នោះនៅតែបន្តជះឥទ្ធិពលលើកជើងរបស់ Salah ដោយនៅមានទឹករងៃក្នុងកជើងរបស់គេ។

ដោយឡែក ការប្រកួតបន្ទាប់របស់ Liverpool គឺនៅទឹកដី Crystal Palace ថ្ងៃទី២៣ខែវិច្ឆិកា៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖