+855 16 757 168     samnob@keiladaily.com
KD Logo

Messi រកបានគ្រាប់ដំបូងក្នុងពេល៤ខែចុងក្រោយជួយអាហ្សង់ទីនផ្ដួលប្រេស៊ីល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 652

គ្រាប់បាល់ក្នុងនាទីទី១៣របស់ Lionel Messi ជួយ អាហ្សង់ទីន ឈ្នះ១-០ លើ ប្រេស៊ីល ក្នុងការប្រកួត​ពាន​មិត្តភាពក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត យប់ថ្ងៃសុក្រទី១៥ខែវិច្ឆិកាឆ្នាំ២០១៩។

Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រ តែត្រូវបានសង្គ្រោះដោយ Alisson។ យ៉ាងណាក្ដី បាល់បានឡងមកវិញ ហើយកំពូលខ្សែប្រយុទ្ធរូបនេះបានថែមបញ្ចូលទីដោយជោគជ័យ។

នេះជាគ្រាប់បាល់ដំបូងរបស់ Messi សម្រាប់អាហ្សង់ទីន គិតតាំងពីខែកក្កដាមក និងជាគ្រាប់សរុបទី៦៩របស់គេសម្រាប់ជម្រើសជាតិ។

ដោយឡែក Gabriel Jesus បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលសម្រាប់ប្រេស៊ីល។

ប្រេស៊ីល ដែលបានដាក់ខ្សែប្រយុទ្ធ Wesley មកពី Aston Villa ឱ្យចូលលេងលើកដំបូងផងនោះ ខានស្គាល់រសជាតិជ័យជម្នះ៥លើកហើយ តាំងពីក្រោយលើកពាន Copa America មក។

ប្រេស៊ីល នឹងបន្តប្រកួតមិត្តភាពទល់ កូរ៉េខាងត្បូង នៅ Abu Dhabi ថ្ងៃអង្គារខាងមុខ ខណៈ គម្រោងប្រកួតរបស់ អាហ្សង់ទីន ទល់ អ៊ុយរុយហ្គាយ នៅ Tel Aviv អាចត្រូវបានលុបចោលដោយសារសង្គ្រាមក្នុងប្រទេសអ៊ីស្រាអែល៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖