+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានប្រតិបត្តិក្លិប Bayern Munich បង្ហាញជំនឿជាក់លើគ្រូបង្វឹកម្នាក់នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 291

ប្រធានប្រតិបត្តិក្លិប Bayern Munich លោក Karl-Heinz Rummenigge បានអះអាងពីជំនឿជាក់លើលោក Hansi Flick និងបញ្ជាក់ថាគ្រូស្ដីទីរូបនេះនឹងបន្តកាន់តំណែងរហូតដល់យ៉ាងហោចរដូវបុណ្យណូអែល(គ្រីស្តម៉ាស)។

លោក Flick វ័យ៥៤ឆ្នាំ ដែលជាអតីតខ្សែបម្រើ Bayern រវាងឆ្នាំ១៩៨៥ដល់១៩៩០ បានឡើងកាន់តំណែងគ្រូបង្គោលបណ្ដោះអាសន្ន បន្ទាប់ពីលោក Niko Kovac ត្រូវបានបណ្ដេញចេញកាលពីថ្ងៃទី៣ខែវិច្ឆិកា។ លោក Flick ត្រូវបានលោក Kovac នាំយកមកធ្វើជាគ្រូជំនួយនៅ Bayern កាលពីដើមខែកក្កដាឆ្នាំ២០១៩។

Bayern បានឈ្នះ២ប្រកួតជាប់គ្នាក្រោមការដឹកនាំបណ្ដោះអាសន្នរបស់លោក Flick ដោយឈ្នះ Olympiacos ២-០ ក្នុងពាន Champions League និងឈ្នះគួរប្រជែងធំក្នុងលីគ Dortmund ៤-០ សប្ដាហ៍មុន។

លោក Rummenigge បញ្ជាក់ច្បាស់ៗថា៖ «គាត់មានរបៀបបង្វឹកនិងកលល្បិច(តាក់ទិច)យ៉ាងគួរឱ្យសរសើរ។ គាត់មានទំនាក់ទំនងល្អណាស់ជាមួយកីឡាករ។ ខ្ញុំនិយាយជាមួយជំនឿចិត្ត។ ពួកយើងជឿជាក់លើ Hansi Flick»៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖