+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានក្រុមមួយរូបនៅ Bundesliga រងទណ្ឌកម្មធ្ងន់ដោយសាររត់បំបុកគ្រូបង្វឹកគូប្រកួតឱ្យដួលបះជើង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 240

ប្រធានក្រុម Eintracht Frankfurt: David Abraham រងទណ្ឌកម្មជាបម្រាមរយៈពេល៧សប្ដាហ៍ និងពិន័យជាប្រាក់២១.៤១០ផោន (២៧,៦៣០ដុល្លារ) ចំពោះការរត់បំបុកគ្រូបង្វឹក Christian Streich របស់ក្លិប Freiburg ឱ្យដួលទាំងជំហរដោយចេតនា ពេលបោះពួយទៅយកបាល់បោះ។

ខ្សែការពារកណ្ដាលជនជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះត្រូវបានបណ្ដេញចេញពីទីលានក្នុងការប្រកួតដែល Frankfurt ចាញ់ក្នុងក្របខ័ណ្ឌ Bundesliga ថ្ងៃអាទិត្យមុន។

នៅក្រោយការប្រកួត លោក Streich បាននិយាយក្នុងលក្ខណៈយោគយល់ថាមិនបាច់ធ្វើឱ្យរឿងនេះក្លាយជារឿងធំនោះទេ។

Abraham ក៏បានសូមទោសផងដែរ ហើយក្លិបរបស់គេនឹងប្ដឹងតវ៉ាចំពោះទណ្ឌកម្មខាងលើ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖