+855 16 757 168     samnob@keiladaily.com
KD Logo

ហុល្លង់ឡើងទៅជុំផ្ដាច់ព្រ័ត្រពានធំជាថ្មីក្រោយបាត់មុខតាំងពីចប់ WC 2014 មក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 341

ក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman ធានាបានកៅអីជុំផ្ដាច់ព្រ័ត្រ Euro 2020 ក្រោយស្មើ០-០នៅទឹកដីអៀរឡង់ខាងជើង យប់ថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកាឆ្នាំ២០១៩។

ម្ចាស់​​ផ្ទះ​អៀរឡង់ខាង​ជើង​មាន​ឱកាស​មាស​ក្នុង​វគ្គ​ទី​១​ដោយ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ប៉ុន្តែ Steven Davis ស៊ុត​បាញ់​ចាប​ ក្នុង​ការ​ប្រកួត​ដែ​ល​ទំនង​ជា​ការ​ដឹកនាំ​លើ​ក​ចុង​ក្រោយ​របស់​លោក Michael O'Neill នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង​។

នេះជាការវិលទៅលេងពានធំជាថ្មីសម្រាប់ហុល្លង់ ក្រោយបាត់មុខពី Euro 2016 និង World Cup 2018។

លើកចុងក្រោយដែលហុល្លង់បានឡើងទៅលេងពានធំ គឺ World Cup 2014 នៅប្រេស៊ីល ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងសម័យគ្រូបង្វឹក Louis van Gaal៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖