+855 16 757 168     samnob@keiladaily.com
KD Logo

Kroos រកបាន២គ្រាប់លើកដំបូងនៅជម្រើសជាតិក្នុងពេល៥ឆ្នាំ ជួយអាល្លឺម៉ង់កក់កៅអី Euro 2020

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 170

ខ្សែបម្រើកណ្ដាល Toni Kroos រកបាន២គ្រាប់ម្នាក់ឯងជាលើកដំបូងសម្រាប់អាល្លឺម៉ង់ក្នុងពេល៥ឆ្នាំចុងក្រោយនេះ ស្របពេលជម្រើសជាតិរបស់គេលត់ បេឡារូស ៤-០ ក្នុងវគ្គជម្រុះពូល C យប់ថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ ហើយធានាបានកៅអីជុំផ្ដាច់ព្រ័ត្រ Euro 2020។

លើកចុងក្រោយដែល Kroos រកបាន២គ្រាប់ម្នាក់ឯងសម្រាប់ជម្រើសជាតិ គឺពេល អាល្លឺម៉ង់ ព្រលះម្ចាស់ផ្ទះ ប្រេស៊ីល ៧-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2014។

យប់មិញ Matthias Ginter បានបើកការនាំមុខសម្រាប់អាល្លឺម៉ង់នៅ Monchengladbach ក្នុងនាទី៤១ មុន Leon Goretzka ថែមមួយគ្រាប់ទៀតក្នុងនាទី៤៩។ បន្ទាប់មក Kroos ដាក់២គ្រាប់ក្នុងនាទី៥៥និង៨៣។

ជ័យជម្នះនេះបានធានាកៅអីជុំផ្ដាច់ព្រ័ត្រ Euro ឆ្នាំក្រោយសម្រាប់អាល្លឺម៉ង់ជាមួយហុល្លង់ ខណៈ អៀរឡង់ខាងជើង នឹងត្រូវព្យាយាមក្ដោបយកឱកាស play-off។

ប្រកួតចុងក្រោយ អាល្លឺម៉ង់ ទទួល អៀរឡង់ខាងជើង នៅ Frankfurt ថ្ងៃអង្គារទី១៩ខែវិច្ឆិកា៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖