+855 16 757 168     samnob@keiladaily.com
KD Logo

ជើងឯករង World Cup វាយបកផ្ដួលស្លូវ៉ាគី យកកៅអី Euro ឆ្នាំក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 319

ជើងឯករង World Cup 2018 ក្រូអាត ធានាបានកៅអីជុំផ្ដាច់ព្រ័ត្រ Euro 2020 ដោយតាមពីក្រោយរហូតវាយបកឈ្នះ ស្លូវ៉ាគី ៣-១ ក្នុងវគ្គជម្រុះពូល E យប់ថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកាឆ្នាំ២០១៩។

Robert Bozenik បានបើកការនាំមុខសម្រាប់ក្រុមភ្ញៀវ ស្លូវ៉ាគី ក្នុងនាទី៣២ មុនពេល Nikola Vlasic តាមស្មើឱ្យម្ចាស់ផ្ទះក្នុងនាទី៥៦។

បន្ទាប់មក Bruno Petkovic និង Ivan Perisic ថែមម្នាក់១គ្រាប់ទៀតឱ្យក្រូអាត ក្នុងនាទី៦០ និង៧៤ ស្របពេល Robert Mak របស់ស្លូវ៉ាគី រងការបណ្ដេញចេញក្នុងនាទី៦៦។

ក្រូអាតបានកៅអីទៅជុំផ្ដាច់ព្រ័ត្រ Euro ឆ្នាំក្រោយហើយក្នុងនាមលេខ១ក្នុងពូល ចំណែក ស្លូវ៉ាគី ដែលកំពុងឈរលេខរៀងទី៤ នៅតែអាចឡើង បើពួកគេស៊ីអាហ្សៃបៃហ្សង់នៅថ្ងៃអង្គារ ហើយក្រុមលេខ៣ វេលស៍ ស្មើក្រុមលេខ២ ហុងគ្រី ក្នុងរាត្រីជាមួយគ្នានោះ។

តែ វេលស៍ អាចបានលេខ២ក្នុងពូល ប្រសិនឈ្នះ ហុងគ្រី នៅ Cardiff៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖