+855 16 757 168     samnob@keiladaily.com
KD Logo

Giggs នឹងនាំវេលស៍ទៅ Euro 2020 ដោយស្វ័យប្រវត្តិប្រសិនធ្វើរឿងនេះបាននៅថ្ងៃអង្គារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 539

វេលស៍ នឹងបានកៅអីជុំផ្ដាច់ព្រ័ត្រ Euro 2020 ដោយស្វ័យប្រវត្តិ ប្រសិនពួកគេឈ្នះ ហុងគ្រី នៅ Cardiff ថ្ងៃបង្ហើយវគ្គជម្រុះពូល E នៅថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០១៩។ ប៉ុន្តែ បើ វេលស៍ ស្មើ ហុងគ្រី ហើយ ស្លូវ៉ាគី ស៊ី អាហ្សៃបៃហ្សង់ នោះ ស្លូវ៉ាគី នឹងបានលេខ២ក្នុងពូល ហើយឈ្នះកៅអី Euro ឆ្នាំក្រោយដោយស្វ័យប្រវត្តិ​ជំនួស​វិញ​។

វេលស៍ កំពុងឈរលេខរៀងទី៣ក្នុងពូល ក្រោយស៊ី អាហ្សៃបៃហ្សង់ ២-០ កាលយប់ថ្ងៃសៅរ៍ ដោយគ្រាប់បាល់របស់ Kieffer Moore ក្នុងនាទីទី១០ និង Harry Wilson ក្នុងនាទី៣៤។

ក្រុមលោក Ryan Giggs ពេលនេះមាន១១ពិន្ទុ ខណៈក្រុមលេខ២ ហុងគ្រី មាន១២ពិន្ទុ ស្របពេល ស្លូវ៉ាគី មាន១០ពិន្ទុ។

ក្រូអាត ដែលបានផ្ដួល ស្លូវ៉ាគី ៣-១ យប់មិញ ធានាបានលេខ១ក្នុងពូលជាស្រេចទៅហើយ មានន័យថាឡើងទៅជុំផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ តែក្រុមលេខ២ក៏នឹងឡើងទៅវគ្គចែកពូលឆ្នាំក្រោយដោយស្វ័យប្រវត្តិដូចគ្នា។

យ៉ាងណាក្ដី ទាំង ហុងគ្រី វេលស៍ និង ស្លូវ៉ាគី សុទ្ធតែត្រូវបានធានាយ៉ាងហោចវគ្គ play-off ដើម្បីដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រឆ្នាំក្រោយ។

តែអ្វីៗនឹងត្រូវបានសម្រេចជាស្ថាពរនៅរាត្រីថ្ងៃអង្គារទី១៩ខែវិច្ឆិកា៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖